Connect with us

ចរាចរណ៍

រថយន្តដឹកស្រូវ ២ គ្រឿង បុកគ្នាស្លាប់ម្នាក់

បានផុស

នៅ

អធិការ​ក្រុង​ព្រៃវែង​បានឲ្យ​ដឹងថា កាលពីថ្ងៃទី ២០ ខែមីនា ​ឆ្នាំ​ ២០២២ វេលា​ម៉ោង​១៨និង៥០​នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត នឹង រថយន្តបើកបញ្ច្រាស់ទិសគ្នា នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​១១ ទំនប់​ក្រវាត់​ក្រុង​ថ្មី​ខាងត្បូង​គល់ស្ពាន​តា​ហៃ​ចម្ងាយ​ ៥០ ​ម៉ែត្រ ភូមិ​លេខ​៨ ​សង្កាត់​កំពង់​លា ​ក្រុង​ព្រៃវែង​ ខេត្តព្រៃវែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន​ដាយ ​ក្បាល​រថយន្ត​ពណ៌​ស​ ទ្រុង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រៃវែង ​3A 2033​ បើកបរ​ដោយ ឈ្មោះ ជន ដា​រ៉ា ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ ភូមិ​បារាយណ៍​លិច​ សង្កាត់​បារាយណ៍​ ក្រុង​ព្រៃវែង បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង (​ខូចខាត​ក្បាល​រថយន្ត​ទាំងស្រុង​) និងអ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន​ដាយ​ ក្បាល​រថយន្ត​ពណ៌​ស ​ទ្រុង​ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​ 3A 1926 បើកបរ​ដោយ​ឈ្មោះ ម៉ុង ហុង ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ភូមិ​ពន្លៃ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បើក​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​(​ខូចខាត​ក្បាល​រថយន្ត​ទាំងស្រុង​) បណ្តាលឲ្យអ្នករួមដំណើរ​ស្លាប់​មា្ន​ក់​ឈ្មោះ ផៃ តូ​ម៉ា​ ភេទ​ប្រុស​ អាយុ ​២៦ ​ឆ្នាំ រស់នៅ​ភូមិ​ពន្លៃ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

សមត្ថកិច្ច​ បានប្រគល់​សាកសព​ទៅឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ ក​ម្លាំង​ប៉ុស្តិ៍​កំពង់លាវ​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ក្រុង​កំពុង​កសាង​សំណុំរឿង​ និង​យក​វត្ថុតាង​រថយន្ត​ទាំ​ពីរ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​តា​កោ​ ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

អត្ថបទ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម