Connect with us

ព័ត៌មានជាតិ

ប្រធានបុរីទារកនិងកុមារជាតិ អំពាវនាវដល់វិស័យឯកជននិងសប្បុរសជនជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញានិងអូទីស្សីម

បានផុស

នៅ

លោកស្រី ថោ ពៅ ប្រធានបុរីទារកនិងកុមារជាតិ បានធ្វើការអំពាវនាវដល់វិស័យឯកជននិងសប្បុរសជននានាមេត្តាជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញា កុមារពិការខួរក្បាល អូទីស្សីម កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា ដើម្បីឱ្យពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ថែទាំនិងស្នាក់នៅប្រកបដោយភាពកក់ក្តៅ។

ការអំពាវនាវនេះបានធ្វើឡើងក្នុងកម្មវិធីប្រារព្ធទិវា ដោនស៊ីនដ្រូមពិភពលោក នៅថ្ងៃទី២១ ខែមីនា នៅបុរីទារក និងកុមារជាតិ ស្ថិតភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថោ ពៅ បានបន្តថា សព្វថ្ងៃនេះ បុរីទារកនិងកុមារជាតិមានកុមារសរុបចំនួន១៦០នាក់ ប្រុស៨៥នាក់ស្រី៧៥នាក់ ក្នុងនោះមានកុមារពិការខួរក្បាល និងអូទីស្សីម ចំនួន៣៨នាក់, កុមារដោនស៊ីនដ្រូម៦នាក់, ពិការខួរក្បាល និងដៃជើង ៤២នាក់, ពិការរាងកាយ និងដៃជើង ៤៨នាក់,ពិការភ្នែក និងអូទីស្សីម ០១នាក់, ពិការភ្នែក និងផ្ទុកមេរោគអេដស៍ ០១នាក់,ផ្ទុកមេរោគអេដស៍ ១៣នាក់, ខ្សោយប្រាជ្ញា ០៥នាក់ និងកុមារធម្មតា ៦នាក់។ លោកស្រីបានបន្តទៀតថា ក្នុងចំនួននេះ កុមារ៧០នាក់ អាចញ៉ាំខ្លួនឯងបាន, ចំនួន៩០នាក់ ត្រូវការអ្នកថែទាំបញ្ចុក, កុមារ ២៩នាក់ ញ៉ាំបបររ៉េហ្សីម និងកុមារ២៧នាក់លេបថ្នាំ ប្រកាច់រៀងរាល់ថ្ងៃ។

លោកស្រីបានបន្ថែមថា កុមារទទួលបានម្ហូបអាហារបីពេលក្នុង១ថ្ងៃ និងមានអាហារសំរ៉ន់២ពេល ដូចជាទឹកសណ្តែក ឬទឹកដោះគោ នំចំណីផ្លែឈើផ្សងៗ ជាប្រចាំថ្ងៃហើយត្រូវការថែទាំដោយបែងចែក​តាមបន្ទប់ស្នាក់នៅទៅតាមកំរិតអាយុ និងភេទ ក្នុង១បន្ទប់ពី១០ទៅ១៥នាក់ទៅតាមប្រភេទពិការធ្ងន់ និងស្រាល។ ក្នុងនោះម៉ែដោះថែទាំតម្រូវការច្រើននាក់ក្នុង០១បន្ទប់០៤នាក់​បែងចែកវេនយាម​ប្រចាំការ០២នាក់ក្នុង១ថ្ងៃ(២៤ម៉ោង) ។ យ៉ាងណាក៏ដោយលោកស្រីបានបញ្ជាក់ថា បុរីមិនអាចសមាហរណកម្មកុមារពិការគ្រប់អាយុបញ្ចេញបាន ព្រោះជាប្រភេទកុមារពិការមិនអាចជួយខ្លួនឯងហើយក៏គ្មានញាតិសន្តានអាចទំនាក់ទំនងយកកុមារទៅវិញដែរ។ ពិសេសកុមារពិការធ្ងន់ធ្ងរទាំងនេះ មានវ័យកាន់តែច្រើនទម្ងន់កាន់តែធ្ងន់អ្នកថែទាំជាស្ត្រីជួបការលំបាកក្នុងការលើកដាក់បម្លាស់ទីច្រើនដង​ក្នុងមួយថ្ងៃៗ។ ជាងនេះទៀតកុមារពិការមានតម្រូវការសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ និងការព្យាបាលជំងឺច្រើនជាងកុមារធម្មតា។

លោកស្រីបានឱ្យដឹងទៀតថា បច្ចុប្បន្នេះយើងមានមន្រ្តីបុគ្គលិកចំនួន៨៣នាក់ស្រី៧០នាក់ ប្រុស១៣នាក់ ក្នុងនោះក្របខណ្ឌរដ្ឋចំនួន១៨នាក់ស្រី១៥នាក់ប្រុស ០៣នាក់។ ជាប់កិច្ចសន្យា៦៥នាក់ ស្រី ៥៥នាក់ប្រុស១០នាក់សម្រាប់ថែទាំដល់កុមារទាំងនោះដោយគ្មានថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរិ៍ អាទិត្យ ឬថ្ងៃបុណ្យទានផ្សេងៗឡើយ។

លោកស្រី ថោ ពៅ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន មីជាតិ ដែលបានជ្រើសរើស បុរីទារក និងកុមារជាតិ ក្នុងការប្រារព្ធទិវាដោនស៊ីនដ្រូមពិភពលោក ព្រមជាមួយការពាំ​នាំមកជូននូវសម្ភារៈចំបាច់រួមមាន ម៉ាស៊ីនបោកសម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនមកជូនបុរីទារក និងកុមារជាតិ ដើម្បីជួយ​សម្រួលដល់តម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុង​តែបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ អ្នកគ្រូលោកគ្រូ បុគ្គលិកនៃបុរីទារក និងកុមារជាតិដែលបានយកអស់កម្លាំងកាយចិត្តមើលថែទាំចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំដល់កុមារទាំងអស់ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។

លោកស្រីបានបន្តថា ជំងឺដោនស៊ីនដ្រូម ជាដើមចមនៃការបណ្តាលអោយកុមារមានបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ និងសតិបញ្ញាមិនប្រក្រតី។ ជំងឺនេះមានវត្តមានជាសកលនៅទូទាំងពិភពលោកដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ភេទ ឬសាសនាឡើយ ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវឲ្យឪពុកម្តាយសូមយកចិត្តទុកដាក់ពីសុខភាពកូនៗ តាំងពីពេលចាបផ្តើមមានគភ៌ប្រសិនបើមានសញ្ញាមិនប្រក្រតីណាមួយ សូមរួសរាន់ក្នុងការស្វែងរកសេវាប្រឹក្សាយោបល់ និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១១ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម