ព័ត៌មានជាតិ
អាជីពសក្តិសមជាមួយតារានិករទាំង ១២ ជួយនាំទ្រព្យសម្បត្តិពេញបរិបូណ៌
ជាការពិតអាជីពមួយដែលផ្សំចេញពីចំណង់ចំណូលចិត្ត ទេពកោសល្យ និងការខំប្រឹងប្រែងផង ទើបជាអាជីពដែលទទួលបានភាពជោគជ័យពិតប្រាកដ។ ប៉ុន្តែមនុស្សរស់នៅ មិនអាចផ្ដាច់ចេញពីជំនឿ ឬហោរាសាស្រ្តបានឡើយ។ ហេតុនេះបើមានជំនឿចិត្ត បូករួមនឹងជំនឿអរូបិយ នោះផ្លូវជីវិតដើរទៅមុខ នឹងកាន់តែរលូន។
ប្រសិនបើមិត្តអ្នកអាន កម្ពុជាថ្មី ពេលនេះមិនទាន់មានការងារពិតប្រាកដមួយ ឬកំពុងតែមិនដឹងខ្លួនថាគួរប្រកបរបរអ្វីនាពេលអនាគត សូមសាកល្បងតាមការទស្សន៍ទាយខាងក្រោមនេះមើល៍ ក្រែងអាចជួយបាន។
ធាតុភ្លើង តារានិករ Aries, Leo និង Sagittarius

តារានិករទាំង ៣ នេះ ជាមនុស្សឧស្សាហ៍ព្យាយាម ពេលធ្វើអ្វីមួយ តែងតែធ្វើវាឱ្យអស់ពីសមត្ថភាព។ មនុស្សធាតុភ្លើង ជាក្រុមធ្វើការមិនខ្លាចនឿយហត់ ហើយដោយសារការខំប្រឹង ពួកគេនឹងរីកចម្រើនយ៉ាងរហ័ស។
ចំពោះមុខរបរនៅពេលខាងមុខ ចូរចាប់អាជីពផ្នែកបច្ចេកវិទ្យា អគ្គិសនី ផ្នែកអង្គការ ឬអង្គការពហុជាតិ ឬក្នុងជួរដ្ឋាភិបាល ដែលសុទ្ធសឹងជារបរសក្តិសមជាមួយរាសីរបស់អ្នក។
ធាតុទឹក តារានិករ Aquarius, Cancer និង Scorpio

ក្រុមតារានិករនេះវិញ ជាមនុស្សពូកែសម្របខ្លួន មិនថាគ្រប់កាលៈទេសៈណាទេ ពួកគេមានភាពអត់ធ្មត់ខ្ពស់ ឆ្លាតវៀងវៃ និងតស៊ូរហូតជោគជ័យ។
ដោយសារមនុស្សទាំងនេះជាមនុស្សធាតុទឹក ពួកគេសក្តិសមនឹងការរកស៊ីជួញដូរ ផ្នែកលក់អាហារ និងអាជីពទាក់ទងនឹងការធ្វើដំណើរកម្សាន្តផ្សេងៗ។
ធាតុដី តារានិករ Taurus, Virgo និង Capricorn

Taurus, Virgo និង Capricorn ជាមនុស្សដែលមានការអត់ធ្មត់ខ្ពស់ ចិត្តទូលាយ ស្មោះត្រង់ នឹងមានវាសនាក្លាយជាអ្នកមានដោយសារចរិតប្រឹងប្រែងរបស់ពួកគេ។
មុខរបរសក្តិសមជាមួយមនុស្សធាតុដី គឺមុខរបរទាក់ទងនឹងការងារឧស្សាហកម្ម កសិកម្ម វត្ថុបុរាណ និងអចលនទ្រព្យ។ល។
ធាតុខ្យល់ តារានិករ Pisces, Gemini និង Libra

មនុស្សទាំង ៣ក្រុមនេះ មានសញ្ញារាសីចក្រដែលភ្ជាប់ជាមួយនូវភាពឆ្លាតវៃ រហ័សរហួន និងសម្រេចចិត្តបានត្រឹមត្រូវល្អ។ ប៉ុន្តែពួកគេភាគច្រើនមិនសូវអត់ធ្មត់។
យ៉ាងណាមិញ មនុស្សដែលកើតចំតារានិករទាំង ៣នេះ បើចាប់អាជីពដែលទាក់ទងនឹងទេសចរណ៍ ទំនាក់ទនងបរទេស ប្រឹក្សាយោបល់ ឬការងារផ្នែកបម្រើសេវាកម្មដែលមិនមែនជាប្រភេទទំនិញឬផលិតផល ពិតជាលើករាសីល្អខ្លាំងណាស់៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ