Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គិតគូរ ផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby និយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង កិច្ចពិភាក្សា ជាមួយប្រទេសផ្សេងទៀត ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ដល់ ប្រទេសអ៊ុយក្រែន។

This image has an empty alt attribute; its file name is images-2.webp
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby

រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានផ្តល់អាវុធប្រឆាំងយន្តហោះ Stinger ដល់អ៊ុយក្រែនរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធទាំងនេះ មានប្រសិទ្ធភាពជាចម្បងប្រឆាំងនឹងឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរទាបៗ តែមិនអាចប្រឆាំងយន្តហោះចម្បាំងដែលហោះក្នុងរយៈកម្ពស់ខ្ពស់បានទេ។

មានសេចក្តីរាយការណ៍ថា ប្រទេសមួយចំនួនរួមទាំងស្លូវ៉ាគីផងដែរ បានបង្ហាញឆន្ទៈ ផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធប្រឆាំងយន្តហោះ S-300។

This image has an empty alt attribute; its file name is Russia-Israel_Horo1.jpg
ប្រព័ន្ធប្រឆាំងយន្តហោះ S-300

ថ្វីបើលោក Kirby មិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើស្លូវ៉ាគី ឬ S-300 ក៏ដោយ ប៉ុន្តែលោកនិយាយថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការពិគ្រោះយោបល់ អំពីប្រភេទនៃសមត្ថភាពការពារ ដើម្បីរួមបញ្ចូលការការពារដែនអាកាសរយៈកម្ពស់ខ្ពស់ ដែលអ៊ុយក្រែន អាចប្រើប្រាស់បាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ប្រកាសផ្តល់ ជំនួយ មនុស្សធម៌ ជាង ១លានដុល្លារ បន្ថែម ទៀត ដល់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ២០ នាទីutes មុន

បទវិភាគ៖ ផលប៉ះពាល់អវិជ្ជមានពីការបង្កកជំនួយអន្តរជាតិរបស់អាម៉េរិក និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកាត់បន្ថយផលអវិជ្ជមាន

Cambodian Women League
កីឡា៤៥ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ១ ម៉ោង មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

មីនតោន
សន្តិសុខសង្គម២៤ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ជីវិតកម្សាន្ដ២២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

Sokha Hotels

ព័ត៌មានពេញនិយម