ចរាចរណ៍
ស្រវឹងស្រា បើកក្នុងល្បឿនលឿន ជ្រុលទៅបុកផ្ទះពលរដ្ឋ រងរបួសធ្ងន់ក្មេងស្រីម្នាក់
បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿនគ្របគ្រងស្មារតីមិនបាន ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង២០និង៣០នាទីយប់ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ២៦២៥ នៅចំណុចផ្លូវបំបែកកែង ស្ថិតនៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Lexus RX300 បើកបរក្នុងស្ថានភាពស្រវឹងបត់ កែងមិនទាន់ជ្រុលទៅបុកចូលផ្ទះរបស់ពលរដ្ឋ ឈ្មោះ យ៉ុង អេម ភេទប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធឈ្មោះ ហៀង សារីន អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំភូមិឃុំកើតហេតុខាងលើ បានបណ្តាលឱ្យរងរបួសកូនម្ចាស់ផ្ទះម្នាក់ ដែលកំពុងងូតទឹកក្នុងបន្ទប់ទឹក ឈ្មោះ អេម ឆវី ភេទស្រី អាយុ ១១ ឆ្នាំ រងរបួសធ្ងន់ត្រង់ផ្ទៃមុខ បាក់ដៃខាងស្ដាំ និងខូចខាតផ្ទះមួយចំណែក។


សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាអ្នកបើកបររថយន្តឈ្មោះ ឡេន ណូរុន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកបររថយន្តម៉ាក Lexus RX300 ពណ៌ស្ករ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៩១២២ មិនរងរបួស រថយន្តរងការខូចខាតធ្ងន់ផ្នែកខាងមុខ។ បច្ចុប្បន្ន ជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ចំណែកអ្នកបើកបរ និងដកហូតវត្ថុតាងឃាត់ខ្លួន និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕


អត្ថបទ៖ ចាន់ ធី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ