Connect with us

ព័ត៌មានអន្ដរជាតិ

ឡើងកម្តៅ! អឺរ៉ុប ​បង្កើតកង​កម្លាំង​ប្រតិកម្ម​រហ័ស​ ​មាន​ទាហាន​រហូត​ដល់ ​៥ ០០០ ​នាក់ (មានវីដេអូ)

បានផុស

នៅ

បណ្តារដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទទី២១ខែមីនា បានយល់ព្រមលើយុទ្ធសាស្ត្រសន្តិសុខ ដែលសំដៅជំរុញភាពខ្លាំងខាងយោធារបស់ប្លុកនេះ នៅពេលសង្រ្គាមបានវិលត្រលប់មកអឺរ៉ុបវិញ។

This image has an empty alt attribute; its file name is NATO_defense_forces_1400-1024x682.jpeg

រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នា បង្កើតកម្លាំងប្រតិកម្មរហ័ស ដោយកងទ័ពរហូតដល់ ៥ ០០០នាក់ នឹងត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលមានវិបត្តិ។

ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការគំរាមកំហែងកំពុងកើនឡើង ហើយតម្លៃនៃភាពអសកម្មគឺច្បាស់លាស់”។

This image has an empty alt attribute; its file name is 1440x810_cmsv2_1ba513a4-6f99-53ab-8232-f5f1211b1138-5318638-1024x576.jpg
ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell

ការងារលើយុទ្ធសាស្ត្រនេះ បានចាប់ផ្តើមនៅឆ្នាំ២០២០, មុនពេលមានជំងឺរាតត្បាតរាតត្បាត, មុនអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងមុនសង្រ្គាមអ៊ុយក្រែន។ បន្ទាប់ពីការវាយលុក របស់រុស្ស៊ីលើអ៊ុយក្រែនបានកើតឡើងនៅថ្ងៃទី២៤ខែកុម្ភៈ EU ក៏បានពង្រឹងជំហររបស់ខ្លួនលើទីក្រុងមូស្គូ។

ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “EU ត្រូវតែអាចការពារប្រជាពលរដ្ឋរបស់ខ្លួន និងដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ រឿងនេះគឺកាន់តែសំខាន់ នៅពេលសង្រ្គាមបានវិលត្រលប់មកអឺរ៉ុបជាថ្មី បន្ទាប់ពីការវាយលុកដោយអយុត្តិធម៌ និងគ្មានហេតុផលរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ក៏ដូចជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសំខាន់ៗផងដែរ”។

This image has an empty alt attribute; its file name is Christine-Lambrecht-800x450-1.jpg
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បាននិយាយនៅក្នុងទីក្រុងព្រុចសែលថា ទីក្រុង បែរឡាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវស្នូលនៃកម្លាំងប្រតិកម្មរហ័សថ្មីរបស់ EU នៅឆ្នាំ២០២៥ ដែលជាឆ្នាំ ខ្លួនមានបំណងក្លាយជាប្រតិបត្តិការពេញលេញ។

កម្លាំងនេះនឹងជំនួសក្រុមសមរភូមិដែល EU មានតាំងពីឆ្នាំ២០០៧មក ប៉ុន្តែមិនដែលប្រើទេ។ ផែនការ​សម្រាប់​ការ​ជួសជុល​ឡើង​វិញ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ​ជួប​ផល​លំបាក​ក្នុង​ការ​ដោះស្រាយជាមួយ​ការ​ដក​ទ័ពចេញ​ពីទី​ក្រុង​កាប៊ុល​ក្នុង​ខែ​សីហាឆ្នាំមុន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោក Zelensky៖ អ៊ុយក្រែន នឹងមិនឱនក្បាល ចំពោះឱសានវាទរបស់ រុស្ស៊ី ឡើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៧ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៧ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម១៨ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៧ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៥ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម