Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ត្រូវតែឆ្លងកាត់ការធ្វើប្រជាមតិនៅ​ អ៊ុយក្រែន ដើម្បីឲ្យប្រជាជនថ្លឹងថ្លែង

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយនៅថ្ងៃអង្គារទី២២ខែមីនានេះថា កិច្ចព្រមព្រៀងណាមួយដែលបានឯកភាពគ្នាក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី នឹងត្រូវដាក់ឲ្យធ្វើប្រជាមតិនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យប្រជាជនថ្លឹងថ្លែង។

Any deal agreed in peace negotiations with Russia will be submitted to a referendum in Ukraine, President Volodymyr Zelensky has today said
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន Suspilne, មេដឹកនាំប្រទេសរូបនេះបាននិយាយថា “ខ្ញុំបានពន្យល់រឿងនេះ ដល់ក្រុមចរចាទាំងអស់។ នៅពេលអ្នកនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះនៅក្នុងកិច្ចព្រមព្រៀងនាពេលអនាគត ហើយអាចជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ យើងនឹងត្រលប់មកវិញ ដើម្បីធ្វើប្រជាមតិ។ ប្រជាជននឹងត្រូវថ្លឹងថ្លែងលើការសម្របសម្រួលទាំងនោះ”។

លោកប្រធានាធិបតី Zelensky បានបន្ថែមថា ផ្នែកមួយនៃកិច្ចចរចា នឹងពិភាក្សាអំពីថាតើ ការសម្របសម្រួលទាំងនោះនឹងគ្របដណ្តប់លើអ្វីខ្លះ និងនិយាយថាតើអ៊ុយក្រែនគួរតែចូលរួមជាមួយអង្គការណាតូដែរឬក៏អត់។

Volodymyr Zelensky: 'Compromises' in a Ukraine-Russia peace deal would be  put to a referendum

លោកអះអាងថា អ៊ុយក្រែននឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងអង្គការណាតូទេ ដោយសារតែប្រទេសជាសមាជិក ខ្លាចរុស្ស៊ីដូចដែលយើងទាំងអស់គ្នាបានយល់រួចហើយ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ ប្រជាជន​អ៊ុយក្រែន​ត្រូវ​ការ​ការ​ធានា​សុវត្ថិភាព​ផ្សេង​ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Zelensky បាននិយាយថា លោកអរគុណដល់សមាជិកណាតូ សម្រាប់ការគាំទ្រអ៊ុយក្រែនទាំងផ្នែកសេដ្ឋកិច្ចឬយោធា ប៉ុន្តែលើកឡើងថា សង្រ្គាមនឹងមិនចាប់ផ្តើមទេប្រសិនបើអ៊ុយក្រែនជាផ្នែករបស់អង្គការនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ុយក្រែនអះអាងថា រុស្ស៊ី នៅសល់គ្រាប់ បាញ់បានតែ ៣ថ្ងៃទៀតប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម