Connect with us

សន្តិសុខសង្គម

សមត្ថ​កិច្ច​បង្កើន​សកម្មភាព​ ត្រៀម​ទប់​ស្កាត់​កូវីដ​ ខណៈ​ពលករ​ខ្មែរ​មកពីថៃ សម្រុក​មកលេង​ស្រុកកំណើត​មុនចូល​ឆ្នាំខ្មែរ

បានផុស

នៅ

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក សិទ្ធិ ឡោះ បាន​បញ្ជា​ឱ្យ​កម្លាំងនគរបាលតាមព្រំដែន​ ត្រៀម​​បង្ការ​ទប់ស្កាត់ការឆ្លង​ជំងឺកូវីដ១៩​ ខណៈ​ដែល​ពលករខ្មែរ​រាប់រយនាក់ក្នុង១ថ្ងៃៗ​ បានធ្វើដំណើរ​មកពីប្រទេស​ថៃ​ត្រឡប់ចូលស្រុកកំណើតវិញ​តាមច្រករបៀងផ្សេងៗ នៅមុនពេលចូល​ឆ្នាំខ្មែរ។ នៅយប់ថ្ងៃទី ២១ ខែមីនា កម្លាំងការពារព្រំដែនម៉ាឡៃ បានឃាត់ពលករខ្មែឬ ចំនួន ១១៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ​សព្វថ្ងៃនេះ ​ជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា ដូច្នេះគ្រប់អង្គភាពនគរបាលទាំងអស់ ត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការ​ចម្លងមេរោគកូវីដ១៩ ពីពលករខ្មែរ នៅប្រទេសថៃ ជិតចូលឆ្នាំ គាត់វិលមកស្រុកខ្មែរ​ដើម្បីចូករួម​បុណ្យចូលឆ្នាំ ខ្មែរនៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ត្រូវត្រួតពិនិត្យស្រាវ​ជ្រាវរក​ឲ្យឃើញ ពលករខ្មែរណាដែលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់ដោយផ្ទាល់ ដោយ​ប្រយោល ដើម្បីប្រគល់ជូនក្រុមការងារសុខាភិបាលធ្វើតេស្តរហ័ស។

ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាមខ្សែបន្តាត់ព្រំដែន ពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់ត្រូវឃាត់ធ្វើចត្តាឡីស័ក ។

ក្នុងករណីជនបរទេសមកពីថៃមិនទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់ទៅវិញតាមផ្លូវដើម ដោយ​ស​ហការ​ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងក្រុមការងារសុខាភិបាល៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម