ព័ត៌មានជាតិ
កសិករដាំផ្កា រយៈពេល៧ឆ្នាំ រស់ដោយសារការដាំដើមរាសី
នេះជាការលើកឡើងរបស់កសិករយើងអ្នកដាំផ្ការាសី បន្ទាប់ពីផ្កាម្លិះ នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានអាស្រ័យផលពីការដាំផ្ការាសីនេះអស់រយៈកាល៧ឆ្នាំ ក៏ព្រោះតែមានតម្រូវការទីផ្សាររាល់ថ្ងៃ។
បើតាមការបញ្ជាក់របស់លោក ភី ជាអ្នកដាំផ្ការាសីឈ្មោះថាដើមរាសី ឬផ្ការាសីជាប្រភេទដើមផ្កាបំពង់ពណ៌បៃតង មានស្លឹកទ្រវែងស្រួច អាចដុះលូតបានខ្ពស់ ហើយជាប្រភេទដើមរាងបំពង់ពុំមានផ្កាទេដោយការយកទៅប្រើប្រាស់អាចដាក់ក្នុងថូផ្កាបាន។ បើតាមជំនឿថា ដើមរាសីផ្តល់នូវលាភសក្ការៈនៅពេលដាក់ក្នុងផ្ទះ។ លោក ភី ជាអ្នកដាំផ្ការាសីនេះ៧ឆ្នាំមកហើយ ដោយអាស្រ័យផលពីផ្កានេះ លក់បានរាល់ថ្ងៃនិងក្នុងចន្លោះថ្ងៃសីល ដែលមានពុទ្ធបរិស័ទយើងទិញយកទៅថ្វាយព្រះដូចជាផ្កាឈូកដែរ ពិសេសក្នុងឱកាសបុណ្យទានធំៗដែលទីផ្សារតម្រូវការខ្ពស់។ ភី បានរៀបរាប់ពីការដាំផ្ការាសីនេះថា មានអ្នកស្រុកក្នុងភូមិកោះក្របីដាំច្រើន ដោយការដាំកាប់ចុងដើមរាសីដោយដោតក្នុងដីក្នុងរយៈពេល១ខែទៅ២ខែ ទើបអាចកាត់យកទៅលក់បាន នៅពេលដើមផ្កាបែកគុម្ព។ ដើមផ្ការាសីក្នុង១០០ដើម លក់បានថ្លៃ៨ម៉ឺនរៀល ក្នុងឱកាសថ្ងៃសីលលក់ដាច់ច្រើន៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ រយៈពេល៧ឆ្នាំ លោកឡេង ដើរម៉ៅចម្ការពុទ្រា ទ្រទ្រង់ជីវភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់