Connect with us

ព័ត៌មានអន្ដរជាតិ

មិនមានអ្នកនៅរស់ទេ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ចិន (មានវីដេអូ)

បានផុស

នៅ

មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះមិនបានរកឃើញអ្នកនៅរស់រានមានជីវិតពី យន្តហោះដឹកមនុស្សចំនួន ១៣២ នាក់ ដែលបានធ្លាក់នៅលើភ្នំ ភាគខាងត្បូងប្រទេសចិននោះទេ។

This image has an empty alt attribute; its file name is china-easterns-flight-mu5735-1024x671.jpg

ក្រុមអ្នកស៊ើបអង្កេតការធ្លាក់ ក៏មិនមានព័ត៌មានអំពីមូលហេតុដែលជើងហោះហើរ MU5735 របស់ក្រុមហ៊ុន China Eastern ធ្លាក់កាលពីថ្ងៃចន្ទទី២១ខែមីនា ផងដែរ។

ការងារសង្គ្រោះនៅកន្លែងធ្លាក់យន្តហោះ Boeing 737-800 ក្នុងខេត្ត Guangxi ត្រូវបានរារាំងដោយស្ថានភាពលំបាក។

This image has an empty alt attribute; its file name is 164798666639276.jpg

លោក Zhu Tao នាយកការិយាល័យសុវត្ថិភាពអាកាសចរណ៍នៅ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានប្រាប់អ្នកយកព័ត៌មានថា “រហូតមកដល់ពេលនេះ ការងារស្វែងរក និងជួយសង្គ្រោះមិនបានរកឃើញអ្នកនៅរស់ឡើយ។ តាមព័ត៌មានដែលយើងទទួលបានមកត្រឹមពេលនេះ យើងនៅតែមិនទាន់មានការវាយតម្លៃច្បាស់លាស់អំពីមូលហេតុនៃការធ្លាក់យន្តហោះ”។

គួរបញ្ជាក់ថា ជើងហោះហើររបស់ក្រុមហ៊ុន China Eastern Airlines មួយនេះ គឺចេញដំណើរពីទីក្រុង Kunming នៃខេត្ត Yunnan ហើយនឹងត្រូវចុះចតនៅទីក្រុង Guangzhou នៅរសៀលថ្ងៃចន្ទ។

This image has an empty alt attribute; its file name is NINTCHDBPICT000720723897-1-780x470-1.jpg

ឥឡូវ ក្រុមហ៊ុនបានផ្អាកយន្តហោះប្រភេទ Boeing 737-800 ទាំងអស់របស់ខ្លួន និងបង្កើតបណ្តាញទូរសព្ទបន្ទាន់សម្រាប់មនុស្សដែលស្វែងរកព័ត៌មាន អំពីអ្នកដែលនៅលើយន្តហោះ។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​អ្នក​ដំណើរ និង​សមាជិក​អាកាសយានិក​នៅ​ឡើយ​ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ថតជាប់ស្តែងៗ យន្តហោះចិន ធ្លាក់ដាំក្បាលចុះ បុកភ្នំ កាលពីម្សិលមិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

សេដ្ឋកិច្ច៦ នាទីutes មុន

មន្ត្រីកសិកម្ម ជួបប្រធានសមាគមជប៉ុន-កម្ពុជា ពិភា​ក្សាគម្រោងវិនិយោគកែច្នៃគ្រឿងសម្អាង និងផលិត​ផលកសិកម្ម

ព័ត៌មានជាតិ៧ នាទីutes មុន

សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាអាទិភាពចម្បងចំណោមសកម្មភាពផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ៊ីរ៉ង់ ព្រមាន​ថា​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ បើ​ត្រូវ​អាមេរិក​វាយ​ប្រហារមែន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម