ព័ត៌មានអន្ដរជាតិ
អាមេរិកទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ (មានវីដេអូ)
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា មិនមានសញ្ញាណាមួយដែលបង្ហាញថា ប្រទេសចិនបានផ្តល់ជំនួយយោធាដល់រុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅទូរសព្ទជាវីដេអូជាមួយប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលោក Sullivan ក៏បានជួបជាមួយសមភាគីរបស់លោកនៅទីក្រុងរ៉ូមផងដែរ ជុំវិញការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកដែលថា ទីក្រុងប៉េកាំងនឹងផ្តល់ជំនួយដល់ទីក្រុងមូស្គូ។
ជាងមួយសប្តាហ៍មុន អាមេរិកបានបញ្ជាក់ថា រុស្ស៊ីបានស្នើសុំជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតរបស់ចិន ចាប់តាំងពីការវាយលុកចាប់ផ្តើម។

លោក Sullivan បាននិយាយថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបាន គឺយើងមិនបានឃើញ ការផ្តល់ឧបករណ៍យោធាដោយប្រទេសចិនដល់ រុស្ស៊ីទេ។ លោកប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ដល់លោកប្រធានាធិបតី Xi អំពីផលប៉ះពាល់និងផលវិបាកនៃការផ្តល់ឧបករណ៍បែបនេះ ហើយពួកគេយល់យ៉ាងច្បាស់ពីគ្នាទៅវិញទៅមក”។
នៅពេលសាកសួរអំពីថាតើសម្ព័ន្ធមិត្តណាតូ នឹងចាត់វិធានការជាក់លាក់ណាមួយដែរឬអត់ប្រសិនបើប្រទេសចិនផ្តល់ជំនួយ លោក Sullivan បាននិយាយថា លោក Biden នឹងពិគ្រោះយោបល់ជាមួយណាតូ និងសហភាពអឺរ៉ុប៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WFIN
ចុចអាន៖ អ៊ុយក្រែន៖ ជម្លោះអាចបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ