Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​​ចោទ​​ហុងគ្រី​​ថា​ មាន​បំណង​​ចង់​បាន​ទឹក​​​ដី​​របស់​​ខ្លួន

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​ចោទប្រកាន់ថា “ឧស្ម័នរុស្ស៊ីថោក” និងការស្រេកឃ្លានទឹកដីអាចនៅពីក្រោយវោហាសាស្ត្រ “គាំទ្ររុស្ស៊ី” របស់ទីក្រុង Budapest។

ឧបនាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​អ៊ុយក្រែន លោកស្រី Irina Vereshchuk បាន​ចោទ​សួរ​ថា អ្វី​ដែល​លោក​ស្រី​ចាត់​ទុក​«វោហាសាស្ត្រ​​គាំទ្រ​រុស្ស៊ី​»​របស់​ប្រទេស​ហុងគ្រី​ដែល​បាន​លើក​ឡើង​ថា ​មាន​បំណង​​សម្រាប់​​​ឧស្ម័ន​រុស្ស៊ី​តម្លៃ​ថោក ឬ​​សូម្បី​តែ​ការ​ចាប់​យក​ដី​ដ៏​មាន​សក្តានុពល​អាច​​​នៅ​ពី​ក្រោយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទី​ក្រុង Budapest ជុំ​វិញ​ជម្លោះ​រវាង​ទី​ក្រុង​មូស្គូ និង​ទី​ក្រុង​កៀវ។

លោកស្រី Irina Vereshchuk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហោះ​លើ Facebook ដ៏​វែង មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​អះ​អាង​ថា ៖«សូម្បី​តែ​​​ផ្កាយរណប​រុស្ស៊ី​ទាំងអស់​ពី​អតីត​សហភាព​សូវៀត​ក៏​មិន​មាន​ឥរិយាបទ​ដូច​អាជ្ញាធរ​ហុងគ្រី​ដែរ»។ លោក​ស្រី​មាន​ប្រសាសន៍​ថា ហុងគ្រី​មិន​គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទេ។ បដិសេធ​ផ្តល់អាវុធ​ឲ្យ​អ៊ុយក្រែន និង​ថែម​ទាំង​មិន​​អនុញ្ញាត​ឲ្យ​អាវុធ​ពី​ប្រទេស​ផ្សេង​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទៀត​ផង។

«តាម​ពិត​ទៅ​ពួក​គេ​និយាយ​ថា «ទេ» ចំពោះ​អ្វី​ៗ​ទាំង​អស់។ បន្តិច​ទៀត ​វោហាសាស្ត្រ​របស់​ទីក្រុង Budapest នឹង​គាំទ្រ​រុស្ស៊ី​ទាំង​ស្រុង។ តើ​នេះ​ជា​អ្វី? ចង់​បាន​ឧស្ម័ន​រុស្ស៊ី​​ដែល​មាន​តម្លៃ​ថោក? ឬ​ក៏​ប្រហែល​ជា​ចង់​បាន​ Transcarpathia (ប្លង់) ​របស់យើង? លោក​ស្រី Vereshchuk បាន​សរសេរ មុន​ពេល​អំពាវ​នាវ​ឲ្យ​​រដ្ឋាភិបាល​ទី​ក្រុង Budapest ចូល​រួម​​ក្នុង​ពិភព​លោក​អារិយធម៌ និង​កុំ​បង្ក​កំហុស​ដដែល​នៃ​សង្គ្រាម​លោក​លើក​ទី​២​នៅ​ពេល​ហុង​គ្រី​បាន​ធ្វើ​ការ​ជ្រើស​រើស​ខុស។

នា​​ព្រឹក​ថ្ងៃ​ពុធ នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី លោក Peter Szijjarto បាន​និយាយ​ថា ​ប្រទេសរបស់​លោកមិន​គាំទ្រ​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ទេ​ដែល​អាចធ្វើ​​គ្រោះ​ថ្នាក់​​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្នុង​នោះ​ទណ្ឌកម្ម​លើ​ឧស្ម័ន និង​ប្រេង​រុស្ស៊ី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម