Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលក្រោមតំណក់ទឹកភ្លៀង

បានផុស

នៅ

បន្ទាប់ពីមានការបង្ហោះចែកចាយនូវឃ្លីបវីដេអូជុំវិញសកម្មភាពដ៏កម្សត់របស់ក្មេងប្រុសម្នាក់ដែលអង្គុយលក់លៀសហាលតាមសំយ៉ាបផ្ទះគេសុខៗហើយស្រាប់ត្រូវដំណក់ទឹកភ្លៀងមកទទឹកជោគទាំងកណ្តាលថ្ងៃត្រង់នេះ ភ្លាមៗនោះគេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីអាណិតអាសូរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ស្របពេលដែលវីដេអូនេះកំពុងត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមអំឡុងពេល២ថ្ងៃនេះ គឺមិនត្រឹមតែផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរ​និងកោតសរសើរ​ពីភាពតស៊ូរបស់ប្អូនប្រុសម្នាក់នេះទេ គឺថែមទាំងមានមហាជនជាច្រើនបានប្រកាសស្វែងរកក្មេងប្រុសលក់លៀសហាលរូបនោះដើម្បីផ្តល់ជួនការឧបត្ថម្ភថវិការនិងអំណោងផ្សេងៗផងដែរ។

ដោយឡែកបើចាប់អារម្មណ៍ក្រឡេកមកមើលលើកំពូលតារាចម្រៀងដែលទើបឡើងងារជាឧកញ៉ា ខេមរ: សិរីមន្ត ឯណ្ណោះវិញ គឺទឹកចិត្តរបស់លោកក៏មិនខុសពីអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់​បណ្តាញសង្គមនោះទេដោយឧកញ៉ាវ័យក្មេងរូបនេះបានប្រកាសស្វែងរកក្មេងប្រុសម្នាក់នេះដើម្បីជួយថវិការផងដែរ។

ឧកញ៉ា ខេមរ: សិរីមន្ត បានបង្ហោះរូបភាពដោយលើកឡើងដូច្នេះថា មានបងប្អូនណាស្គាល់ផ្ទះឬលេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់។​ តាមរយ:នេះគេឃើញ​មានទស្សនិកជនជាច្រើនបានបង្ហាញការគាំទ្រចំពោះទឹកចិត្តដ៏ល្អរបស់លោកឧកញ៉ា ខេមរ: សិរីមន្ត ខណ:ក៏មានការបញ្ជាក់ពីលោក តាំង គឹមឡេង ថា ខ្ញុំបានរកប្អូនប្រុសកាលពីម្សិលមិញឃើញហើយ លេខប្អូនខ្ញុំនិងដាក់ជូន, ០៩៦ ៧៨៩ ២៧ ៤៧ ៕

អត្ថបទ៖ ចា ន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម