ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជំរុញកម្លាំងអាវុធហត្ថអនុវត្តភារកិច្ចឲ្យបានល្អប្រសើរ ក្នុងនាមជាអ្នកបំរើរាស្ត្រ
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជំរុញដល់កម្លាំងកងអាវុធហត្ថទាំងអស់ ត្រូវតែខិតខំបន្តអនុវត្ត ភារកិច្ច បទបញ្ជាទាំងឡាយ ដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងនាមជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់ ហើយមិនគិតពីការនឿយហត់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសរុបចំនួន ៤៧៨នាក់ ដោយមានចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង ១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា កម្លាំងអាវុធហត្ថគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ និងភារកិច្ចរបស់ខ្លួន ក្នុងនាមកងកម្លាំងដែលមានតួនាទី ជាអ្នកបំរើរាស្ត្រដោយស្មោះត្រង់ និងមិនគិតពីការហត់ នឿយ។ ជាពិសេសបន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា និងអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» តាមបទបញ្ជា និងការយកចិត្តទុកដាក់ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មីនាពេលនេះ ត្រូវតែខិតខំបន្តអនុវត្តភារកិច្ច បទបញ្ជាទាំងឡាយ ដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកប ដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ វិមាន






-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?