ព័ត៌មានជាតិ
ព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមចៀម និង អូទ្រីស កំពុងទទួលបានផល ដោយនិស្សិតខ្មែរ
ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ បាននិងកំពុងបើកកសិដ្ឋានចិញ្ចឹមចៀម ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងដំណើរការចិញ្ចឹមចៀម ពូជយកសាច់ ចំនួន ៦១៥ មេពូជ មេបណ្ដើរកូន ១៥០ ក្បាលនិងកូនតូច ចំនួន ២១៩ ក្បាល ដែលទើបនឹងចាប់ផ្ដើមចិញ្ចឹម បានចំនួន ៦ ខែ ហើយលទ្ធផលទទួលបានសរុបចៀម កើនឡើងរហូតទៅដល់ជាង ៩០០ ក្បាល។
ប្អូនស្រី ព្រំ ផល្លី ផ្នែកទីផ្សារ នៃក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បច្ចុប្បន្នក្រុមនិស្សិត មកពីបណ្ដាលរាជធានីខេត្ត រួមជាមួយ ខេត្តបន្ទាយមានជ័យ បានសហការគ្នាបង្កើតកសិដ្ឋានចិញ្ចឹមចៀម នៅក្នុង ស្រុកព្រៃនប់ ដោយប្អូនស្រីបានលើកឡើងថា ទីតាំងចិញ្ចឹមនេះ គឺមានការជួយជ្រោមជ្រែងពីឯកឧត្តម កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ ផ្ដល់កន្លែង ចិញ្ចឹម សម្រាប់ដល់ក្រុមយុវនិស្សិត ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនប្រាក់ចំណូល នៅក្នុងសហគមន៍របស់ខ្លួន ហើយការចិញ្ចឹមនេះនៅលើផ្ទៃដីចំនួន២ ហិកតា សម្រាប់ធ្វើរោងនិងផ្ទៃដីសម្រាប់ឲ្យចៀមដើរ ស៊ីស្មៅតាមធម្មជាតិលើផ្ទៃដី ជាង ៣៤០ ហិកតា។ ប្អូនស្រីក៏បានបញ្ជាក់ផងដែរថា ការចិញ្ចឹមរបស់ក្រុមយុវនិស្សិត នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ននេះ ក្នុងគោលបំណងបង្កើតឲ្យទៅជាការចិញ្ចឹមជាលក្ខណៈកសិទេសចរណ៍ ព្រោះក្រុមយុវនិស្សិតបាននិងកំពុងចិញ្ចឹម ដូចជាចៀម សត្វអូទ្រីស ដើម្បីចង់បង្ហាញទៅដល់បងប្អូនប្រជាពលរដ្ឋបានស្គាល់ ហើយមិនបាច់ចំណាយថវិកាច្រើនទៅមើលការចិញ្ចឹមសត្វប្រភេទនេះ នៅឯបរទេសឡើយ ព្រោះស្រុកខ្មែរយើងក៏អាចចិញ្ចឹមបានដែរ ម្យ៉ាងវិញទៀត ខណៈពេលនេះ ជំងឺកូវីដ១៩ កំពុង រាតត្បាតជាសកលផងនោះ។
ដោយឡែក ប្អូនប្រុស ឃឹម សន ផ្នែកជំនាញចិញ្ចឹមចៀម បានលើកឡើងអំពីវិធីសាស្ត្រ ក្នុងការចិញ្ចឹមថា ការចិញ្ចឹមចៀមរបស់ពួកគាត់នាពេលបច្ចុប្បន្ន គឺមានភាពងាយស្រួលគ្រាន់តែយើងការពាររកចំណីឲ្យបានគ្រប់គ្រាន់ ការពារជំងឺ ដោយការចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវទៀងទាត់ និងមានបាគ្រប់គ្រាន់នោះ ចៀមអាចបង្កាត់ពូជបានលឿន ព្រោះក្នុងមួយឆ្នាំចៀមអាចកូនពីរដងក្នុងនោះពេលខ្លះមានកូនភ្លោះផងដែរ ដូចនេះធ្វើឲ្យការបង្កាត់ពូជមានការកើនឡើងលឿន។ចំពោះទីតាំងចិញ្ចឹមចៀម គឺត្រូវធ្វើឲ្យផុតពីដីក្នុងរង្វង់មួយម៉ែត្រទៅពីរម៉ែត្រសម្រាប់ឲ្យចៀមដេក ព្រោះធ្វើដូចនេះ ដើម្បីបញ្ចៀសអំពីជំងឺផ្សេងៗ។ ប្អូនប្រុសបានបន្ថែមទៀតថា ទន្ទឹមនឹងភាពងាយ ស្រួល ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា ទី១. នៅពេលដែលកូនចៀមកើតភ្លាម យើងត្រូវមើលឲ្យបានដិតដល់ ព្រោះមេខ្លះមិនឲ្យកូនបៅដូចនេះ យើងត្រូវយកកូនចៀមទៅឲ្យបៅទឹកដោះផ្សេង ទី២. នៅរដូវប្រាំង គឺមានការខ្វះខាតស្មៅ សម្រាប់ផ្គត់ផ្គង់ចៀមប្រចាំថ្ងៃ ទី៣. យើងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។
ក្នុងនោះប្អូនស្រី ព្រំផល្លី ផ្នែកទីផ្សារ ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះ ក្រុមយុវនិស្សិតខេត្ត បន្ទាយមានជ័យបាននិងកំពុង បង្កាត់ពូជ ចៀមខ្មែរនិងបរទេស ហើយតម្លៃវិញ គឺទៅតាមប្រភេទពូជនីមួយៗតែ បច្ចុប្បន្ន គឺបង្កាត់ពូជ យកសាច់ និងយកកូនលក់តែប៉ុណ្ណោះ ហើយជំហានបន្ទាប់ប្អូនស្រីបានលើកឡើងថា ក្រុមយុវនិស្សិតរបស់ប្អូននឹងចិញ្ចឹមពូជចៀមយករោមបន្ថែមទៀត ផងដែរ៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ កសិករដាំផ្កា រយៈពេល៧ឆ្នាំ រស់ដោយសារការដាំដើមរាសី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ