Connect with us

ព័ត៌មានជាតិ

​ទូតកូរ៉េ ៖ ​សេដ្ឋកិច្ចកម្ពុជា​ នឹងត្រូវស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយការគ្រប់គ្រងកូវីដប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

លោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ​ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បាន​អះអាងថា ប្រទេសកម្ពុជា បាន​គ្រប់គ្រងលើការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព តាមរយៈការអនុវត្តដ៏មានប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺនេះ។

បើតាមលោក ​Park Heung-Kyeong​​ ​កម្ពុជាក៏​​បានរៀបចំជាបណ្ដើរៗ ក្នុងសម័យ​កាលក្រោយកូវីដ ​តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ​នៅតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន​រួមមាន៖ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ លោកថា តាម​រយៈ​សកម្មភាព​​ទាំងអស់នេះ ក្រោយ​ពេលស្ថានការណ៍កូវីដ-១៩ កាន់តែថមថយនោះ ទេសចរណ៍បរ​ទេសជាច្រើន ព្រមទាំងភ្ញៀវទេសចរកូរ៉េផងដែរ នឹងមកទស្សនានៅកម្ពុជា។ ចំណែក​ឯការវិនិយោគនៅកម្ពុជា ក៏នឹងកាន់តែមានសកម្មភាពរស់រវើកឡើងវិញ ដែល​អាចនាំឲ្យមានការរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជា ​នឹងត្រូវស្ដារឡើងវិញយ៉ាងឆាប់រហ័ស។

ការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ​ប្រចាំកម្ពុជាបែបនេះ​ នៅក្នុងពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ២១ ប្រវែងជិត​ ៦៤ គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ​នៅព្រឹកថ្ងៃ​ទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ។ ​

លោក ​Park Heung-Kyeong​ អះអាងថា ឆ្នាំនេះ គឺជាឆ្នាំដ៏សំខាន់ ដែល​ប្រទេសកម្ពុជា​​បំពេញតួនាទីជាប្រធានអាស៊ាន ហើយ​​កម្ពុជា​កំពុងស្ថិតនៅក្នុងកាលានុវត្តភាព នៃការ​អភិវឌ្ឍ ទាំង​វិស័យសេដ្ឋកិច្ច និងការទូត​ ដោយជម្នះ​ទាំងការងារ​ក្នុងតំបន់ ​តាមរយៈសមត្ថភាពការទូតដ៏ឆ្នើម និងប្រាជ្ញាដ៏វាងវៃ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា ឆ្នាំនេះ មាន​កិច្ចប្រជុំ​កំពូលជា​ច្រើន នឹងត្រូវប្រារព្ធឡើងនៅកម្ពុជា ហើយគេរំពឹងថា ថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសអាស៊ាន និងថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសសំខាន់ៗនានា ដូចជាប្រទេសកូរ៉េជាដើម នឹងអញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន ​នាខែវិច្ឆិកា​ខាងមុខ​។

លោកឯកអគ្គរដ្ឋទូត​បញ្ជាក់ដែរថា​ ឆ្នាំនេះ​​ គឺជា​ខួបលើកទី ២៥ នៃការកសាងទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងកូរ៉េ ក្រោយពីបាន​កាត់ផ្ដាច់ទំនាក់ទំនង ដោយសារផលលំបាកមួយចំនួន ហើយក្រោយពីភ្ជាប់ទំនាក់​ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង​រហូតដល់​​ជាង ១៧ដង គឺរហូតដល់ ១​០០០លានដុល្លារ សហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ហើយ​មាន​ក្រុមហ៊ុន​កូរ៉េប្រមាណ ៣០០ក្រុមហ៊ុន​ បាននិងកំពុងវិនិយោគ​ផ្ទាល់នៅកម្ពុជា ​តាមវិស័យនានាដូចជា៖ វិស័យកាត់ដេរ ​ហិរញ្ញវត្ថុ សំណង់ និងកសិកម្ម​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម