Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ជំរុញឲ្យឥណ្ឌា បោះបង់ជំហរអព្យាក្រឹត ហើយថ្កោលទោស ការលុកលុយរបស់រុស្ស៊ី

បានផុស

នៅ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានជំរុញឲ្យប្រទេសឥណ្ឌា ចូលរួមជាមួយលោកខាងលិច ថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ចំពេលមានកំហឹងកាន់តែខ្លាំងឡើងចំពោះជំហរអព្យាក្រឹតរបស់ខ្លួន។

This image has an empty alt attribute; its file name is 772e73c479a9922818fa9fd6e17841b8.webp
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi ឲ្យពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន។

នៅពេលដែលអង្គការសហប្រជាជាតិបោះឆ្នោតថ្កោលទោសជាឯកច្ឆ័ន្ទលើប្រទេសរុស្ស៊ីកាលពីដើមខែនេះ ឥណ្ឌាបានអនុបវាទ។

លោក Modi ថែមទាំងបានបង្កើតយន្តការមួយ ដើម្បីជួយសម្រួលពាណិជ្ជកម្មជាមួយរុស្ស៊ី ដោយប្រើប្រាស់ប្រាក់រូពីដើម្បីជួយលោក Putin ចៀសវាងផលប៉ះពាល់នៃទណ្ឌកម្មទៀតផង។

This image has an empty alt attribute; its file name is PM_at_First_Meeting_of_Central_Asia_Summit-1024x796.jpg
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi

ហើយចុងក្រោយបំផុតនេះ ឥណ្ឌាក៏បានចាប់ផ្តើមទិញប្រេងពីរុស្ស៊ីក្នុងអត្រាថោកផងដែរ។

កាលពីថ្ងៃអង្គារទី២២ខែមីនា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា លោក Johnson បានជំរុញឲ្យលោក Modi ប្រើប្រាស់ទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ដើម្បីផលល្អ។

លោក​បាន​និយាយ​ថា​ “លោកនាយក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ​ឥណ្ឌា​មាន​តួនាទី​សំខាន់​ក្នុង​ទំនាក់ទំនង​ជាមួយ​លោក Putin ​និងរដ្ឋាភិបាល​របស់​គាត់។ យើង​បាន​ជំរុញ​គាត់ឲ្យ​ចូលរួម​ការ​ថ្កោលទោស​លោក​ Putin”។

This image has an empty alt attribute; its file name is 60925799_101.jpg

នៅពេលសួរអំពីការសម្រេចចិត្តរបស់ឥណ្ឌាក្នុងការទិញប្រេងពីរុស្ស៊ី អ្នកនាំពាក្យបាននិយាយថា “យើងចង់ឲ្យប្រទេសទាំងអស់ ងាកចេញពីការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី”។

ទន្ទឹមនឹងនោះ ការិយាល័យការបរទេសសង្ឃឹមថា ទណ្ឌកម្មថ្មីរបស់បស្ចិមប្រទេស នឹងត្រូវបានប្រកាសនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អាមេរិកទទួលស្គាល់ថា ចិន មិនបានផ្តល់ជំនួយយោធាដល់ រុស្ស៊ី ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម