KPT+
មកដឹងតម្លៃយន្តហោះ Boeing 737 ទាំង ៨ ម៉ូដែល ខ្លះមានប្រវត្តិធ្លាក់សឹងគ្រប់ប្រទេស
យន្តហោះ Boeing 737 គឺជាយន្តហោះដឹកអ្នកដំណើរដ៏ពេញនិយមបំផុត និងកំពុងប្រើប្រាស់នៅទូទាំងពិភពលោក។ ប៉ុន្តែកន្លងមក យើងតែងតែឃើញយន្តហោះបែបនេះ ជួបឧបទ្ទវហេតុជាញឹកញាប់សឹងគ្រប់ប្រទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/123785690_chinaeasternairlinesboeing737crashflightmu5735crash-boeing737modelaccidenttimeline.jpg)
ជាក់ស្ដែងឧបទ្ទវហេតុនៃយន្តហោះ Boeing 737 របស់ Lion Air ប្រទេសឥណ្ឌូណេស៊ី ធ្លាក់ចូលទៅក្នុងសមុទ្រ បានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ១៨៩ នាក់នៅឆ្នាំ ២០១៨។ យន្តហោះ Boeing 737 Max 8 របស់ Ethiopian Airlines បានសម្លាប់អ្នកដំណើរ និងនាវិកទាំងអស់ ១៥៧នាក់ក្នុងឆ្នាំ ២០១៩ ។ នៅឆ្នាំ ២០២០ យន្តហោះ Boeing 737 បានធ្លាក់នៅប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់នាវិក និងអ្នកដំណើរទាំងអស់ ១៧០នាក់ និងនៅឆ្នាំ ២០២១ យន្តហោះ Boeing 737 របស់ក្រុមហ៊ុន Srivijaya Airline បានធ្លាក់ក្នុងសមុទ្រនៃប្រទេសឥណ្ឌូណេស៊ី ហើយនៅឆ្នាំដដែលនោះ យន្តហោះដឹកទំនិញ Boeing 737 បានធ្លាក់នៅឆ្នេរសមុទ្រហាវ៉ៃ ប៉ុន្តែអ្នកបើកយន្តហោះពីរនាក់ បានរួចជីវិត។
រហូតមកដល់ពេលថ្មីៗនេះ នៅក្នុងឆ្នាំ២០២២ យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines Flight MU5735 បានហោះចេញពីទីក្រុង Kunming ទៅកាន់ Guangzhou ជាមួយអ្នកដំណើរ១២៣ នាក់ និងសមាជិកនាវិក៩នាក់។ វាបានធ្លាក់នៅតំបន់ Tengxian នៃទីក្រុង Wuzhou ក្នុងខេត្ត Guangxi បណ្តាលឲ្យឆេះនៅលើភ្នំ និងត្រូវបានគេចាត់ទុកថា ជាការធ្លាក់ដាំក្បាលចុះ ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្តោះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/114142286_max7tug.jpg)
សម្រាប់តម្លៃរបស់យន្តហោះ Boeing 737 បើប្រៀបធៀបទៅនឹងយន្តហោះគ្រួសារផ្សេងទៀត ដូចជា Boeing 747, Boeing 767, Boeing 777 និង Boeing 787 វាត្រូវបានចាត់ទុកថាថោកជាង ដោយក្រុមហ៊ុន Boeing ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះនិងឧបករណ៍ បានលាតត្រដាងតម្លៃមធ្យមរបស់គ្រួសារ ៧៣៧ ឃើញថា មានសរុប ៨ ម៉ូឌែល ដូចជា៖
១ យន្តហោះ Boeing 737-700 តម្លៃ ៨៩.១ លានដុល្លារ
២ យន្តហោះ Boeing 737-800 តម្លៃ ១០៦.១ លានដុល្លារ
៣ យន្តហោះ Boeing 737-900ER មានតម្លៃ ១១២.៦ លានដុល្លារ
៤ យន្តហោះ Boeing 737 MAX 7 មានតម្លៃ ៩៩.៧ លានដុល្លារ
៥ យន្តហោះ Boeing 737 MAX 8 មានតម្លៃ ១២១.៦ លានដុល្លារ
៦ យន្តហោះ Boeing 737 MAX 200 មានតម្លៃ ១២៤.៨ លានដុល្លារ
៧ យន្តហោះ Boeing 737 MAX 9 តម្លៃ ១២៨.៩ លានដុល្លារ
៨ យន្តហោះ Boeing 737 MAX 10 មានតម្លៃ ១៣៤.៩ លានដុល្លារ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថតជាប់ស្តែងៗ យន្តហោះចិន ធ្លាក់ដាំក្បាលចុះ បុកភ្នំ កាលពីម្សិលមិញ
ចុចអាន៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៣៣ នាក់នៅ ចិន ពេលនេះមិនទាន់ដឹងជោគវាសនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?