Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ចម្រុះ ​ចុះរុះរើ​ដំបូល​និង​ជញ្ជាំង​បែត្រី​នៅ​លើទន្លេ​ក្នុង​ភូមិសាស្ត្រ​ឃុំឆ្នុកទ្រូ​ស្រុកបរិបូណ៌

បានផុស

នៅ

លោកអភិបាលស្រុកបរិបូណ៌​នៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២​ បានដឹកនាំសមត្ថកិច្ចចម្រុះ​ និងអាជ្ញាធរឃុំឆ្នូកទ្រូ​ ចុះ​រុះរើដំបូល​ និងជញ្ជាំងបែត្រីដែលត្រូវបានគេលួច​ប្រក់ដំបូល​ និងបាំងជញ្ជាំង​ដើម្បីបន្លំរស់នៅលើផ្ទៃទឹកទន្លេ​ ជាថ្មីទៀត​ ផ្ទុយ​ពីអនុសាសន៍​របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង ចាន់ដូណា អភិបាល ស្រុកបរិបូណ៌ ជាអ្នក ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ​ចុះធ្វើការ​ណែនាំឲ្យម្ចាស់បែត្រី រុះលើ​​ដំបូលចេញវិញនោះបានប្រាប់ឲ្យដឹងថា​ ដោយទទួលបានបទបញ្ជា​ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីពីមានអ្នកលួចចូលទៅប្រក់ដំបូល​និងជញ្ជាំង​រស់នៅលើផ្ទៃទឹកឡើងវិញនោះ។

នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងសរុបប្រមាណជាង ២០នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ និងឃុំឆ្នុកទ្រូបានចុះណែនាំឲ្យម្ចាស់បែត្រីទាំងអស់ឱ្យ​រុះរើដំបូល​និង​ជញ្ជាំង​បែចេញដោយខ្លួនឯង និងកន្លែងខ្លះក៏មានកងកម្លាំងសមត្ថកិច្ចចម្រុះជួយរុះរើផងដែរ។

ចំពោះការអនុវត្តនៅព្រឹកនេះ ក្រុមចម្រុះបានរុះរើដំបូលបែត្រីធំៗ ចំនួន៤កន្លែង បូកនិងថ្ងៃម្សិល​មិញផង សរុបបានចំនួន ២៩បែ ដែលមួយកន្លែងៗ មានទំហំជាង៨០ ម៉ែត្រការ៉េ។

លោកអភិបាលស្រុកបរិបូរណ៌បានបន្តថា ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូលបាំងជញ្ជាំង និងលួច​រស់​នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍របស់អាជ្ញាធរខេត្ត ដែលតម្រូវឱ្យអ្នករស់​នៅលើផ្ទៃទឹក​ទាំង​អស់ឡើងទៅរស់នៅលើគោកវិញឲ្យខានតែបាន។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ។ បើពុំនោះទេនឹងត្រូវទទួលទោស​ចំពោះមុខច្បាប់ ចំពោះផែនការរុះរើដំបូល និងជញ្ជាំងបែត្រីខាងលើនេះ គឺកំពុង​តែបន្តធ្វើ​រហូត​ដល់អស់ពីលើផ្ទៃទឹកក្នុងឃុំឆ្នុកទ្រូនេះ។

សូមបញ្ជាក់ថា កន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវផែនការបម្លាស់ទីផ្ទះប្រជាពលរដ្ឋ​រស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ឲ្យឡើងមករស់​នៅលើ​គោកវិញតាមការរៀបចំរបស់រដ្ឋបាលខេត្ត។

ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀតឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែត្រីនៅ​ពីក្រោម ប្រក់ដំបូលពីលើ និងបាំងជញ្ជាំងរស់នៅ ដែលករណីនេះអាជ្ញាធរខេត្ត​ នឹងមិនអនុញ្ញាត​ឱ្យ​ធ្វើបែបនេះបន្តទៀតឡើយ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម