ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ផ្ទៃដីព្រៃលិចទឹកប្រមាណ ៦ម៉ឺនហិកតា នៅជុំវិញបឹងទន្លេសាប នឹងត្រូវដាំដើមឈើឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ផ្ទៃដីព្រៃលិចទឹកនៅខេត្តជុំវិញតំបន់បឹងទន្លេសាប ដែលត្រូវបានប្រជាពលរដ្ឋ និងបុគ្គលពាក់ព័ន្ធ ប្រគល់ជូនរាជរដ្ឋាភិបាលវិញនោះ នឹងត្រូវយកមកដាំព្រៃឈើឡើងវិញ។
នៅក្នុងពិធីបិទសន្និបាត បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ នៅរសៀលថ្ងៃទី ២៣ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជុំវិញតំបន់បឹងទន្លេសាប ដែលបានខិតខំដោះស្រាយ បញ្ហាការកាប់ទន្ទ្រានដីព្រៃលិចទឹក និងបានយកមកវិញនូវដីជាច្រើនម៉ឺនហិកតា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ក្នុងការប្រតិបត្តិការនេះគឺប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានប្រគល់ជូនរាជរដ្ឋាភិបាលវិញប្រមាណ ៦ម៉ឺនហិកតា ហើយផ្ទៃដីនោះ នឹងត្រូវដាំឈើឡើងវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់