Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ណែនាំពលរដ្ឋប្រើប្រាស់ប្រាក់កម្ចី ចៀសវាងបំណុលវ័ណ្ឌក

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់កម្ចីឱ្យចំគោលដៅ ដើម្បីចៀសវាងជាប់បំណុលវ័ណ្ឌក ពិសេសពីក្រុមឈ្មួញក្រៅប្រព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនានេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែន តែវិស័យនេះនៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗមួយចំនួនចាំបាច់ត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធក្នុងការបន្តជួយផ្សព្វផ្សាយ និងអប់រំប្រជាជនឱ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីនោះឱ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។

លោក គិត សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្តថា ទោះបីកម្ពុជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅតែរក្សានូវការរីកចម្រើន និងបានបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោក គិត សុវណ្ណារិទ្ធ បានបន្តទៀតថា លទ្ធផលដែលសម្រេចបាននេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ 

លោក គិត សុវណ្ណារិទ្ធ បានឱ្យដឹងទៀតថា បន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួនទៀតនោះ វិស័យមីក្រូហិរញ្ញវត្ថុក៏បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទ ដើម្បីមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលា មានតម្លៃសមរម្យ និងមានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា សមាជិករបស់សមាគមទាំង ១២១ គ្រឹះស្ថាន បានបង្ហាញនូវការប្តេជ្ញាចិត្តនឹងដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកដោយសារផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩។ លោកបានបន្តថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងនេះ បានដាក់ទិសដៅរួមមួយសម្រាប់អតិថិជនរបស់ខ្លួនទទួលបានយោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍គឺ “ភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន”។

លោក គិត សុវណ្ណារិទ្ធ បានរំលឹកថា នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមានប្រមាណ ៣៧,៣០ ទ្រីលានរៀល ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀល (ស្មើនឹង  ៧,៨៤ ប៊ីលានដុល្លារអាមេរិក) ត្រូវបានផ្តល់ដល់អតិថិជនជាង  ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៦,៨៤ ទ្រីលានរៀល ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម