Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញមនុស្សស្លាប់ អាចមានជម្លោះក្នុងអាជីវកម្ម

បានផុស

នៅ

ឃើញមនុស្សស្លាប់ក្នុងសុបិន មិនថាសាច់ញាតិឬមិត្តភ័ក្ដិ យោងតាមជំនឿគឺទាក់ទងនឹងអាជីវកម្ម ដែលអ្នកកំពុងកាន់កាប់​ អាចថាមាន​ជម្លោះ​ មនុស្ស​នាំ​បញ្ហា​ក្ដៅ​ក្រហាយ​មកឲ្យដល់កន្លែង។

ប៉ុន្តែទោះយ៉ាងណា មិនមែនសុទ្ធតែ​ជា​បញ្ហា​ក្ដៅ​ក្រហាយ​ទាំងអស់​នោះ​ទេ មានរឿងខ្លះអ្នកអាចដោះស្រាយបាន និងមានមនុស្សតាមជួយជ្រោមជ្រែងផងដែរ។

សុបិន​ឃើញ​ឪពុកម្ដាយ​ស្លាប់

បញ្ជាក់​ថា ​អ្នក​នឹងទទួលបានសំណាងល្អ។ ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​ជាប់​គាំង នោះ​នឹង​មាន​មនុស្ស​ចាំ​ជួយ​រក​ដំណោះស្រាយ​ល្អៗ​​ ដែល​អាច​ធ្វើ​អាជីវកម្ម​កាន់​តែ​ប្រសើរឡើង​ទៅ​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​សាច់ញាតិ​ស្លាប់

មាន​ន័យ​ថា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​អ្នក​កំពុង​​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ក្នុងបញ្ហារកស៊ី​ ដែល​ជា​បញ្ហា​ដែល​អ្នក​មិន​បាន​បង្ក​សោះ​ឡើយ ប៉ុន្តែ​ទោះ​យ៉ាងណា ​ចូរ​ត្រលប់​ទៅ​ដោះស្រាយ​បញ្ហា​នោះ​ឲ្យ​បាន​ល្អ​ និង​កុំ​ឲ្យ​មាន​ជម្លោះ កាន់តែខ្លាំង។

សុបិន​ឃើញ​មិត្តភ័ក្ដិ​ស្លាប់

បញ្ជាក់​ថា ​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ក្នុង​កិច្ច​ការងារក្នុងជីវិតប្រចាំថ្ងៃ ឬ​នឹង​ទទួល​បាន​ដំណឹង​ល្អ​ពី​មិត្ត​ភក្តិ​ជិត​ឆ្ងាយ​ដែល​គេ​យក​មក​ឲ្យ​ដល់​កន្លែង​តែ​ម្ដង៕

គ្រូ ណុប

ចុចអាន៖សុបិនឃើញពស់ស អាជីវកម្មរីកចម្រើន ឬឡើងតួនាទីឋានៈ

ចុចអាន៖សុបិនថា បានឱបជាមួយភេទផ្ទុយ ឬមនុស្សចម្លែក ឋានៈការងារឡើងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម