ព័ត៌មានជាតិ
សម្តេច ស ខេង ប្រាប់ក្រុមការងាររដ្ឋាភិបាលថា ការងារចុះមូលដ្ឋាន មិនមែនដូចទៅជិះសេះមើលផ្កាទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានប្រាប់ក្រុមការងាររាជរដ្ឋាភិបាលថា ការងារចុះមូលដ្ឋានមិនមែនប្រៀបដូចទៅជិះសេះមើលផ្កានោះទេ ពោល គឺធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ សម្តេច ស ខេង បានមានប្រសាសន៍ថា៖ «ក្រុមការងាររាជរដ្ឋាភិបាល មានការងារជំនាញ និងទទួលខុសត្រូវក្នុងវិស័យ ដែលក្រសួងបានបែងចែក និងប្រគល់ជូន ហើយក្រៅពីនោះ គឺផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយក៏មិនមែនចុះមកដើម្បីប្រៀបដូច ថា ជិះសេះមើលផ្កា ទេ»។
សម្ដេចក្រឡាហោមបានបន្ដថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដើម្បីផ្ដួចផ្ដើមគំនិតរិះរកមធ្យោបាយ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ។ សម្ដេចក្រឡាហោម បានបន្ថែមថា មិនមែនតែស្រុកបាណន់នោះទេ គឺមាននៅស្រុកផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ទោះបីកម្រិតខុសគ្នាក៏ដោយ ប៉ុន្ដែ ក្រុមការងាររាជរដ្ឋាភិបាល មានឆន្ទៈទទួលខុសត្រូវ និងខិតខំប្រឹងប្រែងដូចគ្នា។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលតែងតែចាត់ទុកការងារជួយប្រជាពលរដ្ឋ គឺមានតម្លៃខ្ពស់ ហើយចុះជួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលដែលប្រជាពលរដ្ឋជួបការលំបាក។ សម្ដេចក្រឡាហោម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋទាំងអស់ចេញពីជំងឺកូវីដ១៩ ដោយគ្មានការរើសអើង ប្រកាន់ ឬ បែងចែកនិន្នាការនយោបាយឡើយ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ