Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងណាតូ ថា ប្រទេសអឺរ៉ុបមួយនេះអាចចូលជួយគាំទ្រ រុស្ស៊ី ឆាប់ៗក្នុងសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីសហរដ្ឋអាមេរិក និងអង្គការណាតូបានប្រាប់ CNN ថា ឆាប់ៗនេះប្រទេសបេឡារុសអាចចូលរួមជាមួយរុស្ស៊ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ខណៈប្រទេសនេះកំពុងចាត់វិធានការរួចទៅហើយដើម្បីធ្វើដូច្នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីយោធាណាតូម្នាក់បាននិយាយថា វាទំនងដែលប្រទេសបេឡារុសនឹងចូលទៅក្នុងជម្លោះជាមួយអ៊ុយក្រែន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងត្រូវការការគាំទ្រ ។

ទន្ទឹមនោះ ប្រភពពីក្រុមប្រឆាំងបេឡារុសបាននិយាយថា អង្គភាពប្រយុទ្ធរបស់បេឡារុសបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលទៅក្នុងប្រទេសអ៊ុយក្រែនឲ្យបានឆាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយត្រៀមដាក់ពង្រាយជាមួយនឹងកងកម្លាំងរាប់ពាន់នាក់ ។

ចំណែកមន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ណាតូម្នាក់បាននិយាយដោយឡែកថា រដ្ឋាភិបាលបេឡារុសកំពុងរៀបចំបរិយាកាសនេះដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយលុករបស់បេឡារុស្សប្រឆាំងនឹងអ៊ុយក្រែន ។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនមួយផ្នែកពីទឹកដីរបស់ប្រទេសបេឡារុស ហើយកងទ័ពរុស្ស៊ីរាប់ពាន់នាក់បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារុស មុនពេលដែលវិមានក្រឹមឡាំងលុកលុយអ៊ុយក្រែនកាលពីខែមុន ខណៈដែលប្រទេសទាំងពីរបានអះអាងថាជាសមយុទ្ធហ្វឹកហ្វឺន ។

ជាការឆ្លើយតបទៅនឹងសង្គ្រាមមួយនេះ សហរដ្ឋអាមេរិក និងអឺរ៉ុបបានដាក់ទណ្ឌកម្មដោយកំណត់គោលដៅទាំងមន្ត្រីរុស្ស៊ី និងបេឡារុស រួមទាំងលោកប្រធានាធិបតី Alexander Lukashenko ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ សងសឹកវិញហើយ រុស្ស៊ី​ កំពុងបណ្ដេញមន្ត្រីការទូត អាមេរិក ចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម