ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានត្រូវទទួលខុសត្រូវ បង្រ្កាបបទល្មើសអំពើជួញដូរមនុស្ស
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងប្រាប់មេឃុំ-ចៅសង្កាត់ គប្បីប្រឹងប្រែងយកចិត្តទុដាក់ទប់ស្កាត់ និងបង្រ្កាបបទល្មើសអំពើជួញដូរមនុស្ស គ្រាបន្តរកឃើញបង្រ្កាបជិត ៤០០ករណី សម្រាប់ឆ្នាំ ២០២១។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងនៅថ្ងៃទី ២៤ ខែមីនានេះថា គ្រប់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចូលរួមតាមដាន កំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សឲ្យបានល្អប្រសើរ និងប្រមូលទិន្នន័យជាក់លាស់ ពីករណីបទល្មើសទាំងនេះ ចៀសវាងមជ្ឈដ្ឋានបរទេសអង្គការ ចោទប្រកាន់ថា ព្រងើយកន្តើយមិនយកចិត្តទុកដាក់។
លោកស្រី ជូ ប៊ុនអេង បានអះអាងនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របនៅខេត្តកោះកុងថា រាល់ការកំណត់អត្តសញ្ញាណ គឺមានសារៈសំខាន់ផ្អែកទៅលើច្បាប់កំណើត លើប្រតិបត្តិការបង្រ្កាបអំពើជួញដូរមនុស្សគ្រប់ទម្រង់រូបភាព ដែលក្រុមជនល្មើសបានប្រព្រឹត្ត។
លោកស្រីអនុអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កត់សម្គាល់ទៀតថា ជាក់ស្តែង រាល់រៀងឆ្នាំអាជ្ញាធរសមត្ថកិច្ចជំនាញ បង្រ្កាបជាច្រើនរយករណី ភាគច្រើនជនរងគ្រោះត្រូវបានបញ្ចូនមកពីក្រៅប្រទេស និងមួយចំនួនទៀតកំណត់អត្តសញ្ញាណ បាននៅក្នុងប្រទេសផ្ទាល់។
ដូច្នេះគប្បី ទាមទារឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានទាំងអស់ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្រ្កាបអំពើជួញដូរមនុស្ស ឲ្យបានទាន់ពេលវេលា គ្រាឆ្នាំ ២០២១កន្លងទៅ បន្តរកឃើញបង្រ្កាប ៣៥៩ករណី បើធៀបនឹងឆ្នាំ ២០២០ កើនឡើងគុណនឹង ២ដង។
យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញថា បន្ទាប់ពីរិះរកមធ្យោ បាយសង្រ្គោះស្រ្តី និងកុមារ ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស គឺពួកគេសុទ្ធតែទទួលបានសេវាគាំពារ រហូតដល់ចប់នីតិវិធីនៃការអនុវត្តច្បាប់ រួមមាន៖ សេវាព្យាបាលសុខភាព សេវាសង្គមកិច្ច និងផ្តល់ស្បៀងអាហារស្នាក់នៅ ជាដើម។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ស្រ្តី និងកុមារ ដែលធ្វើចំណាកស្រុករកការងារធ្វើឆ្ងាយពីគ្រួសារ បង្កជាហានិភ័យដាច់ផុត ពីបណ្តាញសុវត្ថិភាពរបស់ពួកគេ ដែលពេលនោះងាយប្រឈមនឹងអំពើជួញដូរផ្លូវភេទ កម្លាំងពលកម្ម រៀបការផ្ទុយឆន្ទះ ព្រមទាំងការកេងប្រវ័ញ្ចផ្សេងទៀតផងដែរ។
លោកស្រីអភិបាលខេត្ត ចាត់ទុកវគ្គសិក្សានៅថ្ងៃនេះ ដល់ក្រុមមន្រ្តីរដ្ឋបាល និងកម្លាំងប្រដាប់អាវុធមកពីស្រុកថ្មបាំង និងស្រុកកោះកុងថា ជាយន្តការពង្រឹងសមត្ថភាព ដល់អាជ្ញាធរមន្រ្តីសមត្ថកិច្ច ដើម្បីអនុវត្តបង្រ្កាបទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អំពីរបៀបកំណត់អត្តសញ្ញាណជនងាយរងគ្រោះ ក្នុងមូលដ្ឋាន។
ទន្ទឹមនោះ លោកស្រី មិថុនា ភូថង ជំរុញឲ្យអាជ្ញាធរសមត្ថកិច្ចជំនាញ ក្នុងមូលដ្ឋាន បង្កើនយកចិត្តទុកដាក់ បង្រ្កាបបទល្មើសអំពើជួញដូរមនុស្ស ឲ្យបានទាន់ពេលវេលា ប្រសិនបើដឹងវាបម្រុងកើតមានពេលណាមួយ ដើម្បីឆ្លើយតបនឹងគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា។
គួរជម្រាបថា ក្រុមអាជ្ញាធរដ្ឋបាល និងកងកម្លាំងសមត្ថកិច្ច មកពីស្រុកថ្មបាំង និងស្រុកកោះកុង ប្រមាណជា ៥០នាក់ បានទទួលវគ្គបណ្តុះបណ្តាល ពីការកំណតើអត្តសញ្ញាណជនរងគ្រោះ ដោយសារតែអំពើជួញដូរមនុស្សនេះចំនួន ២ថ្ងៃ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល