ព័ត៌មានជាតិ
ពលរដ្ឋនៅស្រុកទឹកឈូ ទទួលផលពីការដាំដុះបន្លែ ក្រោមការជ្រោមជ្រែងពីមន្ទីរកសិកម្ម
បន្លែធម្មជាតិគ្រប់ប្រភេទ ពិតជាតម្រូវការដ៏ចាំបាច់បំផុត ដែលប្រជាពលរដ្ឋគ្រប់រូបចង់បាន សម្រាប់យកមកចម្អិនធ្វើម្ហូបទទួលទានប្រចាំថ្ងៃ។ យ៉ាងណាមិញ បើក្រលេកមើលការងារដាំដុះបន្លែបង្ការគ្រប់ប្រភេទ ដែលស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានភាពបានល្អប្រសើរ ព្រមទាំងទទួលបានផលយ៉ាងគាប់ប្រសើរ ដោយសារការដាំដុះ ត្រូវធ្វើឡើងទៅតាមក្បួនខ្នាត និងការថែទាំងបានល្អ។
លោក អ៊ឹម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ បានឲ្យដឹងថា ការដាំបន្លែ ស្ថិតក្នុងតំបន់ភូមិសាស្ត្រខាងលើ ត្រូវពឹងផ្អែកទៅលើការថែទាំ គូបផ្សំនឹងអំណោយផលពីអាកាសធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់ និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិតខំប្រឹងប្រែង ពីក្រុមបណ្ដុំអាជីវកម្មបន្លែធម្មជាតិ ដែលជានិច្ចកាលក្រុមអ្នកដាំដុះពួតដៃគ្នាជាធ្លុងមួយ ដើម្បីថែទាំងបន្លែទាំងនោះ កុំឲ្យមានសត្វល្អិតចង្រៃមកយាយី ពិសេសការប្រើជីធម្មជាតិជំនួយ ផងដែរ។
លោកអភិបាលរងស្រុក បានបញ្ជាក់បន្ថែមថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រដោយគម្រោងអេសស្ប៉ាយ តាមរយៈក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់សុខភាព នោះឡើយ។
ទាក់ទិននឹងការដាំបន្លែនេះដែរលោក មាស សំអុល អនុប្រធានក្រុមបណ្ដុំអាជីវកម្មបន្លែធម្មជាតិ បានឲ្យដឹងថា ក្រុមអ្នកដាំបន្លែមានភាពងាយស្រួល អាស្រ័យដោយមានការជួយជ្រោមជ្រែង ពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់លោកមានលទ្ធភាពចងជាបណ្ដុះ ហើយមន្ទីរកសិកម្ម បានផ្តល់នួវសម្ភារៈសម្រាប់ដាំបន្លែ។ ចំពោះប្រភេទបន្លែ ដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។
លោក មាស សំអុល បានបញ្ជាក់ទៀតថា បន្លែគ្រប់ប្រភេទ ដែលក្រុមបណ្ដុំអាជីវកម្មបន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឲ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់លោក លក់បោះដុំក្នុង ១គីឡូក្រាម តម្លៃជាមធ្យម ២០០០រៀល។ ប៉ុន្តែតម្លៃអាចប្រែប្រួលខ្លះៗ ខណៈហាងឆេងទំនិញក្នុងទីផ្សារក្នុងស្រុកមានការឡើងចុះតាមរដូវកាល៕
អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ