Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​​ពី​សក្ដានុពល​ និង​អត្ថប្រយោជន៍​នៃ​​បឹង​ទន្លេ​សាប

បានផុស

នៅ

​បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រជាជនកម្ពុជាបានហៅបឹងទន្លេសាបថា «ជាកូនសមុទ្រទឹកសាប» ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ ហើយបឹង​ទន្លេសាប​ជា​​អាងស្ដុកទឹកធម្មជាតិនិងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។

យោង​តាម​ឯកសារ​ពី​ក្រសួង​ធន​ធានទឹក​ និង​ឧតុនិយម​​បាន​​ឱ្យ​ដឹង​ថា​ ​នៅរដូវប្រាំងបឹង​ទន្លេសាប​មាន​ទំហំប្រហែល២៧ពាន់គីឡូម៉ែត្រការ៉េ និងមានជម្រៅប្រហែលពី១-២ម៉ែត្រ ប៉ុន្ដែនៅរដូវវស្សាវិញ​ទឹក​ទន្លេមេគង្គបានចាក់ច្រាល់ឡើងតាមទន្លេសាបចូលមកបឹងទន្លេសាប ដែលធ្វើឲ្យបឹង​នេះ​មាន​ទំហំ​ដល់​ទៅ១៦ម៉ឺនគីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់៩ម៉ែត្រ។ ទាំងនេះ​ជា​ទិន្នន័យ​ត្រួសៗ​ដែល​យើង​ទាំង​អស់​គ្នាបានយល់ដឹងពីបឹងទន្លេសាបតែបឹងនេះនៅមានធនធានជល​ផល​ជាច្រើនសម្បើម​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងទន្លេសាបជាប្រភពត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោក ហើយបានផ្គត់ផ្គង់ជីវភាពប្រជាជន​កម្ពុជា​ជាង៤លាននាក់ (ឆ្នាំ២០១១) ដែលរស់នៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ហើយ​ក៏​មាន​ប្រជាជន​កម្ពុជា​យើងជាង១លាននាក់ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីក្នុងបឹងទន្លេសាប សម្រាប់​ជីវភាព​រស់នៅរបស់ពួកគេ ពីព្រោះបឹងនេះបានផ្ដល់​ត្រីទឹកសាប​ជាង​៧៥%នៃ​ផលិតផល​ត្រីទឹកសាបក្នុងប្រទេសកម្ពុជា។ រីឯវិស័យសេដ្ឋកិច្ចវិញបឹងទន្លេសាបក៏ជាប្រភពដ៏ធំមួយរបស់កម្ពុជាដោយ​បឹងនេះបានផ្ដល់​អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងតិច​បំផុត​ក៏ពាក់កណ្ដាលនៃផលិតផលនេសាទ (ប្រហែលជា២៣ម៉ឺន Metric-ton នៃផលិតផលត្រីក្នុងមួយឆ្នាំៗ)។

ការពឹងផ្អែកនៃរបបនេសាទពីបឹងទន្លេសាបឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃគឺជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់ជីវភាពរបស់ប្រជាជននិងជាជីពចរដ៏សំខាន់នៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជាច្រើនលាននាក់ដែលរស់នៅជុំវិញបឹងទន្លេសាប។ ម៉្យាងវិញទៀត បឹងទន្លេសាបក៏ជា​មជ្ឈមណ្ឌល​នៃ​វប្បធម៌​សេដ្ឋកិច្ចនិងបរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជា។

ទន្លេសាបដែលបស្ចិមប្រទេសហៅតាមភាសាអង់គ្លេសថា «Large Fresh Water River» ឬក៏គេនិយមហៅជាភាសាអង់គ្លេសយ៉ាងខ្លី «Great Lake, Great Lake» គឺជាកន្លែងដែល​ទទួល​ការ​ហូរ​ចាក់​ពី​ស្ទឹង ជាច្រើននិងប្រព័ន្ធទន្លេសំខាន់ ទាំងឡាយនៃប្រទេសកម្ពុជាក្នុង​នោះ​មាន​ជា​ពិសេស​ទន្លេមេគង្គ។ នៅឆ្នាំ១៩៩៧ អង្គការ UNESCO បានកំណត់ថា ទន្លេសាបគឺជា«ទន្លេដ៏ធំជាងគេបំផុតនៅ​អាស៊ី​អាគ្នេយ៍»​ដែល​សម្បូរទៅដោយជីវចម្រុះ។ នៅក្នុងមួយឆ្នាំៗ ទន្លេសាបបានប្ដូរ​ទិស​ហូរ​នៃ​ទឹក​របស់​ខ្លួន២ដងចាប់ពីខែមិថុនា​រៀងរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ទឹកព្រែក​ស្ទឹងនានា​បានហូរចាក់ទៅបឹងធំនៃទន្លេសាបហើយពីខែវិច្ឆិកាដល់ខែឧសភាដែលជារដូវប្រាំងទន្លេសាបបានហូរធ្លាក់មកទន្លេមេគង្គវិញដោយ​ពេលនោះរៀងរាល់​ខែវិច្ឆិកា កម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អក​អំបុក និងសំពះព្រះខែ ក៏ប៉ុន្ដែកាលពីឆ្នាំទៅមិញ និង​ក្នុងឆ្នាំនេះព្រះពិធីនេះពុំបានប្រារព្ធនោះឡើយ​ដោយសារ​ការ​រីករាលដាលនៃជំងឺកូវីដ-១៩។

ទន្លេសាបមានការពាក់ព័ន្ធយ៉ាងសំខាន់ៗជាមួយនឹងទន្លេមេគង្គ ព្រោះថាបឹងទន្លេសាបជាអាង​សម្រួល​ជំនន់​ជា​លក្ខណៈធម្មជាតិ (Natural Flood Regulator) នៃទន្លេមេគង្គ​និង​បញ្ហា​ស្ទឹងព្រែក​ជុំវិញ​ជាក់​ស្ដែង។ ជាប្រចាំឆ្នាំនៅពេលជំនន់ម្ដងៗទន្លេសាបជួយកាត់បន្ថយនូវជំនន់ប្រមាណ២០% ពីមេគង្គក្នុង​បរិមាណ​​ទឹក៤៨ពាន់លានម៉ែត្រគុប។ ទន្លឹមនឹងនោះនៅមានបណ្ដាស្ទឹងសរុប១៩ក្នុង​នោះ​​គិត​គូរ​តែ​ស្ទឹងប្រភេទធំចំនួន១១ដែលហូរចាក់ចូលទន្លេដែលមានបរិមាណទឹកប្រចាំឆ្នាំ២៤ពាន់លានម៉ែត្រគុប។

ទន្លេសាបមាននូវព្រៃលិចទឹករាប់សែនហិកតា ហើយព្រៃលិចទឹកនៅតំបន់ទន្លេសាបរបស់កម្ពុជាជា​សម្បត្តិធ​ម្មជាតិមួយដ៏មានសារៈសំខាន់ទន្ទឹមនឹងនោះក៏ជាចំណុចមោទនភាព​របស់ខ្មែរ​យើង​ដែល​មានបឹង​ធម្មជាតិទន្លេសាបហ៊ុមព័ទ្ធទៅដោយព្រៃលិចទឹកហើយដែលបណ្ដា​ស្ទឹងធម្មជាតិនានាក្នុងសកលលោកគ្មានដូច។ ទន្លេសាបត្រូវបានប្រវិត្តវិទូអន្តរជាតិអះអាងបញ្ជាក់ថាជាប្រភពផ្គត់ផ្គង់​ត្រីសាច់និងស្បៀង​អាហារដ៏សំខាន់សម្រាប់ខ្មែរ«អ្នកសាងអង្គរវត្ត»និង«ប្រាសាទបុរាណផ្សេងៗទៀត» ប្រវិត្តវិទូអន្តរជាតិ​ដ៏ល្បី​ល្បាញ​គឺ​លោក មែលតុន អូស្ប៊ន ធ្លាប់បានបញ្ជាក់អះអាងថា «បើគ្មានទន្លេសាប​ក៏​កម្ពុជា​ពុំអាច​សាង​បាន​នូវប្រាសាទអង្គរ»ដែរ។

ក្រុមអ្នកជំនាញការជាតិនិងអន្តរជាតិបានកត់សម្គាល់ថាទន្លេសាបពុំត្រឹមតែសម្បូរទៅដោយត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្បូរទៅដោយសត្វស្លាបច្រើនរយប្រភេទ ពពួកជលផលផ្សេងៗទៀត​ជា​ពិសេស​មាន​ក្រពើធម្មជាតិ​ក្នុងទន្លេសាបខ្ទង់សិបឬខ្ទង់រយក្បាល ក្រៅពីនេះទន្លេសាប​ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រេងជាតិកម្ពុជាសហការជាមួយនឹងអ្នកជំនាញ​ការជប៉ុនដោយសិក្សា​សក្តានុពល​ឧស្ម័ន​ក្រោមបាត​ទន្លេសាបដោយបានអះអាងរួចជាស្រេចហើយថា​«ក្រោមបាតទន្លេសាបមាននូវឧស្ម័ន»​ក្នុងបរិមាណដ៏ច្រើនសម្បើមដែលអាចជាទីពឹងកំណើនសដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគតជាក់មិនខាន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម