នយោបាយ
លោក គង់ គាំ ថា ក្រុមទណ្ឌិត សម រង្ស៊ី អាចគាំទ្របក្សភ្លើងទៀនបាន តែមិនអាចនៅពីក្រោយបានទេ
អតីតមនុស្សជំនិតរបស់លោក សម រង្ស៊ី ហើយជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល លោក គង់ គាំ បានអះអាងថា ទណ្ឌិត សម រង្ស៊ី និងបក្សពួកអាចគាំទ្រគណបក្សភ្លើងទៀនបាន តែមិនអាចឋិតនៅពីក្រោយគណបក្សភ្លើងទៀនបានទេ។ បើទោះបីជាលោក គង់ គាំ មិនបានបញ្ជាក់ពីមូលហេតុ ប៉ុន្តែបើផ្អែកលើច្បាប់ ស្តីពីគណបក្សនយោបាយ បើក្រុមលោក សម រង្ស៊ី ហ៊ាននៅពីក្រោយ វាសនាគណបក្សភ្លើងទៀនមិនខុសពីអតីតគណបក្សសង្គ្រោះជាតិនោះឡើយ។

លោក គង់ គាំ ដែលបច្ចុប្បន្នជាប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ (KWP) ស្ថិតក្នុងចំណោមអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប ដែលត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ លោកថា ដោយសារតែមមាញឹកជាមួយគណបក្សឆន្ទៈខ្មែរ ក្នុងការរៀបចំបញ្ជីបេក្ខជន និងចុះបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ខាងមុខ លោកអាក់ខាន មិនបានចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានទូទៅនោះទេ។
ដោយលើកឡើងពីស្ថានការរវាងរុស្សី និងអ៊ុយក្រែន ប្រៀបធៀបជាមួយកម្ពុជា អតីតអ្នកនយោបាយជើងចាស់រូបនោះបានអះអាងថា រវាងគណបក្សគ្រប់គ្រងអំណាច និងអតីតគណបក្សប្រឆាំង (CNRP) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និង EU មិនទាន់ចប់នៅឡើយ តើនឹងអាចវិវត្តទៅជារបៀបណា ? ។ លោកថា អតីត CNRP ធ្លាប់ប្រើកម្លាំងប្រជាពលរដ្ឋក្រៅសម្លេងឆ្នោត ជាទ្រង់ទ្រាយបដិវត្តន៍ ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៣។ បន្ទាប់មកអតីតគណបក្សនេះបានទទួលស្គាល់លទ្ធផលការបោះឆ្នោត ហើយទទួលយកវប្បធម៌សន្ទនា ប៉ុន្តែបន្តយុទ្ធសាស្ត្រចាប់ដៃ ប៉ែងជើងរហូតសព្វថ្ងៃ អាចធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃបានថា ក្រុមណាបំផ្លាញ ក្រុមណាកសាងការពារសេចក្តីសុខចម្រើនរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិហើយ “មានការចោទឡើងថា ក្រុមទណ្ឌិត សម រង្ស៊ី អាចគាំទ្រគណបក្សភ្លើងទៀនបាន តែមិនអាចឋិតនៅពីក្រោយគណបក្សភ្លើងទៀនបានទេ”។
គណបក្សភ្លើងទៀន ដែលមានអតីតភាពពីគណបក្សសមរង្ស៊ី កំពុងរងការសង្ស័យថា ទទួលបានការទំនុកបម្រុងពីក្រុមទណ្ឌិតមួយចំនួន ដែលជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសក្រុមទណ្ឌិត សម រង្ស៊ី, មូរ សុខហួរ, អេង ឆៃ អ៊ាង, ហូរ វ៉ាន់ និង ម៉ែន សុថាវរិន្ទ្រជាដើម បច្ចុប្បន្នពួកគេកំពុងនិរទេសខ្លួននៅក្រៅប្រទេស ពីព្រោះច្បាប់ស្ដីពីគណបក្សនយោបាយ បានហាមទណ្ឌិតដែលត្រូវបានកាត់ទោសដោយតុលាមិនឲ្យទៅពាក់ព័ន្ធ ឬដឹកនាំគណបក្សនយោបាយ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?