Connect with us

ចរាចរណ៍

រថយន្ត TOYOTA RALLY បើក​បុក​ម៉ូតូ ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម

បានផុស

នៅ

ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម​ ខ​ណៈ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ត្រូវ​រថយន្ត ម៉ាក TOYOTA RALLY មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២​និង​៤០ រសៀល​ថ្ងៃទី​២៤ ខែ មីនា ឆ្នាំ ២០២២ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ចូល​មណ្ឌល​ឱកាស​ខ្ញុំ ក្នុង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​រងគ្រោះ ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ មាន​អាយុ ប្រមាណ​ជិត​២០​ឆ្នាំ ជិះ​ម៉ូតូ ម៉ាកវ៉េវ ពណ៌​ខ្មៅ សេរី​ចាស់​ពាក់​ស្លាក​លេខ ភ្នំពេញ​១AI4491​។ ចំណែក​រថយន្ត​បង្ក​ម៉ាក TOYOTA RALLY ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BM.9950 ។

តាម​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ធ្វើដំណើរ​តាមផ្លូវ​បេតុង ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ មាន​រថយន្ត ម៉ាក​ម៉ាក TOYOTA RALLY ធ្វើដំណើរ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស់​គ្នា មក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​រងគ្រោះ ស្លាប់​នៅ​កន្លែង​យ៉ាង​អាណោចអាធ័ម ភ្លាមៗ​អ្នកបើកបរ រថយន្ត​បាន​គេចខ្លួនបាត់។

បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​នគរបាល​ចរាច​រណ៍​ក៏បាន​ចុះទៅ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ បញ្ជូន ទៅកាន់​ការិយាល័យ ចរាចរណ៍​ផ្លូវគោក ដើម្បី ចាត់ការ​តាមច្បាប់ ។​ចំណែក​សព ត្រូវបាន​នគរបាល​បញ្ជូន ទៅកាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា​ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួល​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

បញ្ជូនជនជាតិកូរ៉េម្នាក់ ទៅតុលាការ ពាក់ព័ន្ធឃាតកម្មសម្លាប់នារីម្នាក់ នៅសង្កាត់បឹងកេងកងទី ១

ព័ត៌មានជាតិ៧ នាទីutes មុន

​​អាចារ្យសាសនា​​គ្រិស្ត​​ចេញមុខ​អង្វរ ត្រាំ​​ជាចំហ ​ឲ្យអាណត្តិអាសូរ​ជនអន្តោរប្រវេសន៍​​

សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជាដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរជាមួយប័ណ្ណវិសា សម្រួលដល់ការទូទាត់ភ្ញៀវទេសចរអន្តរ​ជាតិ

សេដ្ឋកិច្ច២១ នាទីutes មុន

ហាងឆេងមាសបានហក់ឡើងជាថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម