Connect with us

នយោបាយ

ការចាប់​ឆ្នោត​កំណត់​លេខ​រៀង​នៅលើ​សន្លឹកឆ្នោត​សម្រេចបាន​១.៤២៨​ឃុំ​សង្កាត់​ហើយ

បានផុស

នៅ

តាម​របាយការណ៍​ពី​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) នៅ​ទូទាំងប្រទេស ដែល គ​.​ជ​.​ប ទទួលបាន គិត​ត្រឹម​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ សម្រេចបាន​ចំនួន​១.៤២៨ ឃុំ សង្កាត់ ក្នុងចំណោម​ឃុំ សង្កាត់ ទាំងអស់​សរុប​ចំនួន​១.៦៥២​។

បើ​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងចំណោម​រាជធានី ខេត្ត​ទាំង ២៥ គឺមាន​ខេត្តសៀមរាប ស្ទឹងត្រែង កែប និង​ខេត្ត​ត្បូងឃ្មុំ បានបញ្ចប់​ទាំងស្រុង នូវ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន នៅលើ​សន្លឹកឆ្នោត​នៃ​ឃុំ សង្កាត់ នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​បញ្ជី​បេក្ខជន​ដំបូង ក្លាយជា​បញ្ជី​បេក្ខជន​ផ្លូវការ​ហើយ គឃ​.​សប ត្រូវធ្វើ​ការចាប់​ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត ជា​សាធារណៈ​ដោយ​ព្រះសង្ឃ ឬ​ឥស្សរជន​ចូលនិវត្តន៍ ឬ​ចាស់ព្រឹទ្ធាចារ្យ ដែលមាន​ជំហរ​អព្យាក្រឹត និង​ដែល​អាច​ទទួលយកបាន​ពី​គ្រប់​គណបក្សនយោបាយ​។

ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​បញ្ជី​បេក្ខជន​លើ​សន្លឹកឆ្នោត គឺ​ដើម្បីឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បោះពុម្ព​សន្លឹកឆ្នោត​សម្រាប់ ឃុំ សង្កាត់​នីមួយៗ ដោយ​ផ្អែក​តាម​ចំនួន​បញ្ជី​បេក្ខជន​ផ្លូវការ​នៅក្នុង​ឃុំ សង្កាត់ នោះ និង​លទ្ធផល​នៃ​ការចាប់​ឆ្នោត​។

​សូមបញ្ជាក់ថា ដោយ​ផ្អែកលើ​លទ្ធផល នៃ​ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ គឺមាន​គណបក្សនយោបាយ​ដាក់​ពាក្យសុំ​ចំនួន​១៧ ហើយ​ក្នុងចំណោម​គណបក្ស​ទាំងអស់នេះ មាន​គណបក្ស​មួយចំនួនធំ មិនមាន​លទ្ធភាព​ដាក់​បេក្ខជន​ឈរឈ្មោះ​បាន​គ្រប់ ឃុំ សង្កាត់​នោះទេ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤០ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម