Connect with us

នយោបាយ

លោក សៀម ភ្លុក សម្រេច​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន

បានផុស

នៅ

លោក សៀម ភ្លុក ដែល​គេ​ស្គាល់​ថា ជា​អតីត​ស្ថាបនិក នៃ​គណបក្ស​បេះដូង​ជាតិ​ហើយ​ដែល​ត្រូវ​ក្រសួងមហាផ្ទៃ​បដិសេធ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​នោះ បាន សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ហើយ នេះ​បើ​យោងតាម​លិខិត ដែល​កម្ពុ​ជាថ្មី​ទើប​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០២២ នេះ​។

លោក សៀម ភ្លុក បាន​បញ្ជាក់​នៅលើ​លិខិត​របស់ខ្លួន​ថា ក្នុងនាម​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ សូម​ប្រកាស​គាំទ្រ​ជំហរ និង​សកម្មភាព​នយោបាយ​គណ​បក្ស​ភ្លើងទៀន ដោយ​សង្កេតឃើញថា ជំហរ និង​សកម្មភាព​នយោបាយ​គណ​បក្ស​ភ្លើងទៀន ស្របទៅនឹង​ជំហរ​គណបក្ស​របស់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀម ភ្លុក បញ្ជាក់​ថា គណបក្ស​បេះដូង​ជាតិ ត្រូវបាន​ក្រសួងមហាផ្ទៃ​បដិសេធ​ការសុំ​ចុះបញ្ជី និង​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ហេតុដូច្នេះ លោក​បាន​អំពាវនាវ​ដល់​សមាជិក​ស្ថាបនិក សកម្មជន និង​អ្នក​ធ្លាប់​ចូលរួម​គាំទ្រ​អតីត​គណបក្ស​បេះដូង​ជាតិ​ទាំងអស់​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​សម្រេច​គោលដៅ និង​ផលប្រយោជន៍​រួម​សម្រាប់​ជាតិ ស្របតាម​ឆន្ទៈ​របស់ខ្លួន​។

គួរ​បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ចំពោះ​សំណើ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្ស នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​។ ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​រកឃើញថា ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​ដើម្បី​គាំ​ទ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក​។

លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ផ្ញើជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បញ្ជាក់​យ៉ាងនេះ​ថា ផ្អែក​តាម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ក្រសួងមហាផ្ទៃ​សម្រេច​បដិសេធ​ការសុំ​ចុះបញ្ជី​របស់ “​គណបក្ស​បេះដូង​ជាតិ​” ដោយសារ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​ប​បេះដូង​ជាតិ ដើម្បី​គាំ​ទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស​ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្ដិត​ធ្វើ​ឲ្យ​ខូចគុណភាព​ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រម ទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។

ដោយ​បញ្ហា​នេះ តុលាការ​បាន​ចេញ​ដីកា​កោះហៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ឲ្យ​ចូលខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំ​ពេញ កាលពី​ថ្ងៃទី​២២ ខែមីនា ដើម្បី​សាកសួរ​ពី​ដំណើរ​រឿងនេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

លោកបណ្ឌិត សូ ណារ៉ូ ៖ សូម​ពលរដ្ឋ​កុំ Share ការ​អំពាវនាវ​ទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ និង​ចាត់​ទុក​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម