Connect with us

ព័ត៌មានជាតិ

វិធានការដកដីព្រៃលិចទឹកតំបន់៣ គឺដើម្បីការពារធនធានមច្ឆាជាតិក្នុងបឹងទន្លេសាបសម្រាប់ពលរដ្ឋទូទាំងប្រទេស

បានផុស

នៅ

ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាល នៃគណៈអភិបា លខេត្តកំពង់ឆ្នាំង មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចំនួន ៨៨នាក់ នៅស្រុកកំពង់លែងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកជាច្រើនរូបផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានពន្យល់ដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ដើម្បីឲ្យពួកគាត់ជួយអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយល់ដឹងដើម្បីទប់ស្កាត់ចំពោះការវាយប្រហារពីក្រុមជនអគតិថា ប្រសិនបើយើងបន្តអោយដីព្រៃលិច ទឹកតំបន់៣ ជុំវិញបឹងទន្លេសាបចំនួន ៦៤ ម៉ឺនហិកតារងការកាប់បំ ផ្លាញ​ពីជនខិលខូចទៀតនោះ យើ ងនឹងបាត់បង់ត្រីក្នុងបឹងទន្លេសាបទាំងមូល ។ និងតើប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ នឹងក្នុងពេលខា ងមុខនិងកើនឡើង ៣០ ឬ៤០សិបលាននាក់នោះ តើកូនចៅយើងជំនា ន់ក្រោយមានអីហូប ។

យើងត្រូវគិតថា ការដកដីព្រៃលិច ទឹកនេះ បើយើងបានដាំដុះដើមឈើព្រៃលិចទឹកឡើងវិញ សម្រាប់ជាជម្រ កត្រីពងកូន និងសម្រាប់ជីវៈនៅជុំវិញបឹងទ ន្លេសាប នោះមច្ឆាជាតិយើងនិងសម្បូរឡើងវិញ ប្រជានេ សាទអាចចាប់ត្រីលក់មួយគីឡូបានប៉ុន្មាន!! និងបើធ្វើស្រែលក់ស្រូវ ១ គី ឡូបានប៉ុន្មាន ហើយការធ្វើស្រែនេះ យើងដាក់ជីគីមីពេលភ្លៀងទៅជីគីមីទាំងនោះហូរចូលទៅក្នុងបឹងបួរនិងទន្លេសាបតើមច្ឆាជាតិអាចសំបូរបានទេ ។

ដោយឡែកចំពោះអនុសាសន៍ថ្មីៗនេះរបស់សម្ដេចតេជោនាយករដ្ឋម ន្ត្រី ទាក់ទងនឹងការបង្ក្រាបបទល្មើសនេសាទវិញនោះ ឯកឧត្តមអភិបាល ខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រ ជាពលរដ្ឋក្នុងនៅក្នុងខេត្តដែលបានស្វ័យភ្ញាក់រលឹកប្រគល់នូវអាំងវ៉ាត់ទ័រឆក់ត្រីជាង ៣០០គ្រឿង តាមការអំ ពាវនាវរបស់អាជ្ញាធរខេត្ត និងសមត្ថ កិច្ច ។ ចំពោះយុទ្ធនាការបង្ក្រាបបទ ល្មើសនេសាទវិញនោះ គឺយើងផ្ដោតសំខាន់លើបទល្មើសដាក់របាំងសាច់អួន និងរបាំងស្បៃមុងវែងវែងរាប់គី ឡូម៉ែត្រ ការដាក់សម្រាស់ចាប់ត្រី របស់មេឈ្មួញទុច្ចរិតធំៗ ដែលដា ច់ខាតត្រូវតែបង្ក្រាបចាប់ខ្លួនឲ្យបាន ដោយមិនទុកឲ្យកើតមានបទល្មើសនេះបន្តទៀតទេ ។ តាមគោលការណ៍របស់សម្ដេចតេជោ បើសិនចាំបាច់នោះ គឺសម្តេសអាចឲ្យប្រើយន្ត ហោះ ដើម្បីប្រតិបត្តិការបង្ក្រាបបទល្មើសធំៗទាំងនេះផងដែរ ។ ចំពោះប្រេងសាំងឡើងថ្លៃវិញនោះគឺ ជាសភាពការសកលលោ កដែលរងផលប៉ះពាល់ទាំងអស់គ្នាដោយសារ តែសង្គ្រាមរស្សីវាយប្រទេសអ៊ុយក្រែន មិនមែនជាកំហុសរបស់ប្រមុខរាជរ ដ្ឋាភិបាលកម្ពុជាយើងនោះទេ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ នៅក្នុងពិធីនេះក៏បានអំពាវនាវដល់ក្រុមប្រឹ ក្សាឃុំសង្កាត់ ជួយអប់រំណែនាំឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការការ ពារជំងឺកូវីដ១៩ ដោយអនុវត្តនូវវិធា នការ៣កុំ និង៣ ការពារ និងសូមចូលរួមចាក់វ៉ាក់សាំងជាបន្តឲ្យបានគ្រប់គ្នាដើម្បីរួមគ្នាបំបាត់ជំងឺកូវីដ ១៩ នៅគ្រប់មូលដ្ឋាន ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត និងក្រុមការងារក៏បានចែកអំណោយជូនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុម ប្រឹក្សាឃុំ ចំនួន ៨៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៩ គីឡូ , ទឹ កស៊ីអ៊ីវ ១ យួរ , ទឹកត្រី ១ យួរ និងថវិកា ៤ ម៉ឺនរៀល ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

សេដ្ឋកិច្ច៤៨ នាទីutes មុន

ឆ្នាំ​២០២៤ កម្ពុជានាំចេញអង្ករចំនួនជាង៦៥ម៉ឺនតោន រកចំណូលបានជិត៥រយលានដុល្លារ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទិន្នន័យ​សំខាន់​ៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Los Angeles ឈានដល់​ថ្ងៃទី​៤​នេះ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៩ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ១១ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម