Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ទោះសាំងឡើងថ្លៃ តែចូលឆ្នាំៗនេះ នឹងសប្បាយ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសាន៍ថា ទោះបីសាំងឡើងថ្លៃ តែចូលឆ្នាំ ឆ្នាំនេះ នឹងសប្បាយ។ ក្នុងនោះសម្តេច បានសង្កត់ធ្ងន់ថា សម្តេចនឹងនាំក្រុមគ្រួសារ ទៅកម្សាន្តលេងនៅក្រុងកំពង់សោម ដោយហែលទឹកលេងបីយប់បីថ្ងៃ នៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខ។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ មានប្រសាសន៍បន្តថា បញ្ហាតម្លៃសាំងនេះ ពិបាកគ្រប់គ្រង ដោយសារកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចតេជោ «ឥទ្ធិពលអាក្រក់ដែលកើតចេញមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ធ្វើឲ្យរងផលប៉ះពាល់ទូទាំងពិភពលោក​ នោះគឺតម្លៃប្រេង»។

បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត លក់នៅលើទីផ្សារកម្ពុជា ១លីត្រ តម្លៃ ៥៣០០រៀល ខណៈសាំងស៊ុបពែរ ១លីត្រ តម្លៃជិត ៦០០០រៀល។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យ​ឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។

មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។

លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន  និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម