Connect with us

នយោបាយ

លោក កែវ រ៉េមី ស្នើឲ្យអ្នករាយការណ៍ពិសេស UN ធ្វើរបាយការណ៍ឲ្យមានតុល្យភាព

បានផុស

នៅ

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិនៅកម្ពុជាឲ្យធ្វើរបាយការណ៍ប្រកបដោយតម្លាភាព និងតុល្យភាព។ លោកបានស្នើបែបនេះ នៅខណៈដែលលោកទទួលជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ តាមប្រព័ន្ធវីដេអូ Zoom។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ លោក Vitit Muntarbhorn បានចោទសួរប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាចំនួន៣ ចំណុចដែលរួមមាន ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លំហរប្រជាធិបតេយ្យនៅកម្ពុជា និងការដឹក នាំស្ថាប័នសិទ្ធិមនុស្សអាស៊ានជាដើម។ ក្រៅពីនេះ ក៏មានជជែកពីបញ្ហាសិទ្ធិនៅកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងបញ្ហាវិវាទក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។

លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានស្នើឱ្យថ្លឹងថ្លែងពីភាព ស្មើគ្នារវាងរបាយការណ៍រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលមួយចំ​នួន ព្រមទាំងគណបក្សប្រឆាំងរដ្ឋាភិបាល ជំវិញរបាយការណ៍ស្តីពីការសិទ្ធិមនុស្ស មុនបញ្ជូនទៅទីក្រុងហ្សឺណែវ។ លោកថា៖ «រឿងរបស់គាត់យកពីខាង NGO ឬគណបក្សមិនមែនរដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ ខ្ញុំអត់ខ្វល់ ខ្ញុំថា សុំឱ្យគាត់យកទិន្នន័យពីយើង ដើម្បីបង្ហាញឱ្យឃើញពីភាពស្មើគ្នាថា នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើដល់កម្រិតនេះ»។

លោក កែវ រ៉េមី បានប្រាប់កុំឱ្យយល់ច្រឡំពីតួនាទីរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកថា របាយការណ៍បានពីណា លោកអត់ដឹង ប៉ុន្តែត្រូវយករបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាទៅដាក់ផង ដើម្បីឱ្យមានតុល្យភាព។ ដូច្នេះ ត្រូវជជែកគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបានព័ត៌មានលម្អិត។ បើទោះជាយ៉ាងណា សម្រាប់ក្នុងជំនួបនេះ គឺភាគីទាំងពីរ មានការឯកភាព និងយោគយល់គ្នាច្រើនជុំវិញលំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម