ព័ត៌មានជាតិ
សង្ស័យបែកថ្នាំជនជាតិចិនម្នាក់ ព្យាយាមលោតសម្លាប់ខ្លួនពីលើអគារកាស៊ីណូ
បុរសជនជាតិ ចិនតៃវ៉ាន់ម្នាក់ សង្ស័យបែកថ្នាំញៀន បានព្យាយាមលោតសម្លាប់ខ្លួនពីអគារខ្ពស់មួយនៅកាស៊ីណូ នាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០កន្លងមក ប៉ុន្តែត្រូវបានពលរដ្ឋនិងសមត្ថកិច្ចរារាំង សង្គ្រោះទាន់។
ពលរពលរដ្ឋនិងសមត្ថកិច្ចដែលបានជួយធ្វើការសង្គ្រោះជនជាតិចិននោះបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលកើតហេតុនោះ គេបានឃើញបុរសជនជាតិចនជាតិចិនតៃវ៉ាន់ម្នាក់ទំនងជាបែកថ្នាំញៀន រត់ចុះឡើងនៅអគារខ្ពស់មួយនៅ កាស៊ីណូនាគទិព្វ ប្រុងលោតពីលើកាស៊ីណូ សម្លាប់ខ្លួនក្រោយពីឃើញដូច្នេះមានប្រជាពលរដ្ឋ និង សម្ថកិច្ច បុគ្គលឹកកាស៊ីណូនាគទិព្វ បានជួយធ្វើអន្តរាគមន៍ឡើងទៅឃាត់ចុះមកដល់ដីវិញ ដាក់កន្លែងសុវត្តិភាព។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាតិចិននោះមានឈ្មោះ ហ្វូ ហ្វាំងហ្វី អាយុ៣៦ឆ្នាំ ជាជនជាតិតៃវ៉ាន់មកស្នាក់នៅក្រុងប៉ោយប៉ែត មកទល់ពេលនេះបុរសនេះ នៅមិនទាន់មានសតិគ្រប់គ្រាន់ និងនិយាយអាចស្តាប់បាននៅឡើយទេ ៕ អត្ថបទ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ