ព័ត៌មានជាតិ
អត្ថប្រយោជន៍ ៣យ៉ាងមានសារៈសំខាន់ ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា អត្ថប្រយោជន៍ ៣យ៉ាង ដែលមានសារៈសំខាន់បំផុត ពាក់ព័ន្ធនឹងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលរាជរដ្ឋាភិបាល បានអនុវត្តនិងកំពុងបន្តដ៏មានប្រសិទ្ធិភាព រហូតមកដល់បច្ចុប្បន្ននេះ។
លោក តូច ចាន់នី បានថ្លែងបែបនេះ គឺនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការអង្កេតលើការប្រើប្រាស់គណនីធនាគារ របស់អ្នកទទួលផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២នេះ។
នៅក្នុងកម្មវិធីនោះ លោកបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ វត្តមានរបស់អស់លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពី «ការអង្កេតលើការប្រើប្រាស់គណនីធនាគារ របស់អ្នកទទួលផលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលបានរៀបចំឡើងនាពេលនេះ។
ជាទិដ្ឋភាពរួម គោលនយោបាយចម្បង របស់រាជរដ្ឋាភិបាល គឺរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយ និងសន្តិសុខជាតិ ដែលជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរបស់ប្រជាជន ដោយផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើសកម្មភាពគាំពារសង្គមនានា។
លោកអគ្គនាយក បានបន្ថែមថា ផ្អែកលើចក្ខុវិស័យខាងលើ និងឈរលើមូលដ្ឋាន នៃសិ្ថរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភា ពក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកិច្ច រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងគោលបំណងធានានូវសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផែ្នកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។
ផ្អែកតាមក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាច្រើន ដែលក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលអនុវត្ត នូវឧបត្ថម្ភសាច់ប្រាក់ចំនួន ៣យ៉ាងសំខាន់ៗគឺ ទី១-ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ ដែលចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី ១ ជាដំណាក់កាលអន្តរកាល ដែលប្រគល់ភារកិច្ចអនុវត្តកម្មវិធី ទៅឲ្យក្រសួងសុខាភិបាល ដោយប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ និងដំណាក់កាលទី ២ ផ្ទេរការអនុវត្តកម្មវិធីពីក្រសួងសុខាភិបាល ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តន៍ការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចាប់ពីខែមករា ឆ្នាំ ២០២០តទៅ។
ទី២-កម្មវីធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានអនុវត្ត កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២ ០២១ ដែលមកដល់បច្ចុប្បន្ននេះ ការបើកផ្តល់មានរយៈពេល ១៩លើករួចមកហើយ។
ទី៣-កម្មវីធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និងគ្រួសារប្រជាពលរដ្ឋមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ និងបានបិទបញ្ចប់កាលពីខែតុលា ឆ្នាំ ២០២១។
ដូចនេះ ដើម្បីឆ្លើយតប និងគាំទ្រកម្មវីធីជំនួយសង្គម ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្ត និងត្រៀមខ្លួនទទួលយកកម្មវិធីជំនួយសង្គមថ្មីៗបន្តទៀត នាពេលអនាគតប្រកបដោយប្រសិទ្ធភាពខ្ពស់ ទើបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីចុះសម្ភាសន៍ប្រមូលព័ត៌មាន នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនៅក្នុងរាជធានី ខេត្ត គោលដៅរបស់ខ្លួន។
ទន្ទឹមនឹងការ សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈនេះ ក៏នៅមានកិច្ចការ និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ តាមរយៈការពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងការទប់ស្កាត់ភាព មិនប្រក្រតីរបស់មន្ត្រីអនុវត្តកម្មវិធីនៅថ្នាក់ឃុំ-សង្កាត់មួយចំនួនតូច ជាពិសេសការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជៀសវាងការថ្នាំងថ្នាក់ និងការបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋក្នុងការចូលរួមអនុវត្តកម្មវិធី ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។
លោកសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេលមួយថ្ងៃនេះ លោក លោកស្រី នឹងទទួលបានចំណេះដឹង និងជំនាញបណ្តុះបណ្តាលថ្មីៗបន្ថែមទៀត ដែលអាចជួយដល់លោក លោកស្រីដែលជាគ្រូបង្គោលថ្នាក់រាជធានី ខេត្ត មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តបន្ត។ ហេតុនេះ ដើម្បីអោយវគ្គបណ្តុះបណ្តាលនេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ សូមឲ្យក្ខាកាមទាំងអស់អនុវត្តយ៉ាងខ្ជាប់ខ្ជួនគឺ គោរពពេលវេលា ត្រង់ត្រាប់ស្តាប់ និងកត់ត្រារាល់ខ្លឹមសារសំខាន់របស់មេរៀន ព្រមទាំងចូលរួមសកម្មភាពការងារក្រុមឲ្យបានផុលផុស៕
អត្ថបទ៖ វិមាន
![](https://www.kampucheathmey.com/wp-content/uploads/2022/03/03-49.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/02-57.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/01-61.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/03/04-37.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត