ព័ត៌មានជាតិ
ក្រសួងកសិកម្មកំពុងចាត់វិធានការបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាបផ្ដោតខ្លាំងលើការអូសអួន និងឆក់ត្រជាក់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ នេះថា ខ្លួនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលជុំវិញបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអូសអួនទឹកសាបឆក់ត្រជាក់ និងបទល្មើសដ៍ទៃទៀត ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ បានចេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការកម្ចាត់មេឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់បំផ្លាញត្រីក្នុងបឹងទន្លេសាប។
សម្ដេចអះអាងថា បទល្មើសដែលចាប់បានកន្លងមក គឺមានលក្ខណៈទ្រង់ទ្រាយតូច ប៉ុន្តែនៅមានមេក្លោងធំៗ នៅពីក្រោយដែលសមត្ថកិច្ចមិនទាន់បង្ក្រាបបាន។
សម្ដេចតេជោបញ្ជាឱ្យអភិបាលខេត្តនៅជាប់ភូមិសាស្ត្របឹងទន្លេសាប និងមន្ទីរពាក់ព័ន្ធសហការជាមួយកងម្លាំងនគរបាលចេញប្រតិបត្តិការបង្ក្រាបឱ្យខាងតែបាន បើពុំដូច្នេះទេបឹងទន្លេសាប នឹងបាត់បង់ត្រីអស់។
ក្រោយការប្រកាសមួយថ្ងៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានបែងចែកកម្លាំងក្រុមការងារចម្រុះជាង ១០០ នាក់ ចែកជា ៤ ក្រុម ប្រតិបត្តិការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅភូមិសាស្ត្របឹងទន្លេសាបស្ថិតក្នុងស្រុកជលគីរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌។
សូមជំរាបថា លទ្ធផលសម្រេចបានក្នុងថ្ងៃទី ២៤ ខែមីនាម្សិលមិញនេះ រួមមាន៖ បានរុះរើរបាំងសាច់អួនចំនួន ២៧កន្លែង ស្មើនឹង ២ ២០០ម៉ែត្រ បង្គោលចំនួន ៨៥០ដើម លូសាច់អួនចំនួន ៣៤លូ រុះរើសម្រាស់ចំនួន ៧កន្លែង ស្មើនឹង ៥៦០ម៉ែត្រការ៉េ បង្គោលចំនួន ១៣០ដើម មែកសម្រាស់ចំនួន ៣ ៤០០មែក៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ