Connect with us

KPT+

បុគ្គល ៧ រូប ជាប់ឈ្មោះមានឥទ្ធិពល នៃពិភពម៉ូដប្លែកៗ រហូតមកដល់សព្វថ្ងៃនេះ

បានផុស

នៅ

និន្នាការម៉ូដ បាននឹងកំពុងផ្លាស់ប្ដូរយ៉ាងលឿន ក្នុងមួយសម័យ ទៅមួយសម័យកាល។ យ៉ាងណាមិញ ក្នុងនោះមានមនុស្សជំនាន់មុនខ្លះ បានក្លាយជារូបតំណាងនៃម៉ូដដ៏ទាន់សម័យ និងបានធ្វើឲ្យមនុស្សសម័យក្រោយ ចងចាំពួកគេគ្មានថ្ងៃភ្លេច ដោយសារតែឥទ្ធិពលរបស់ពួកគេ ដែលមានកាលពីជំនាន់មុន។

១ Audrey Hepburn

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំលៀកបំពាក់​ដែល​នាងស្លៀក​ បានបំផុសគំនិតស្ត្រីជុំវិញពិភពលោក​ អស់ជាច្រើន​ទសវត្សរ៍​មកហើយ។ ស្នេហារបស់នាងខាងម៉ូដ បានចាប់ផ្តើមនៅពេលដែលនាងបានជួប Hubert de Givenchy ក្នុងឆ្នាំ ១៩៥០ ហើយតួនាទីរបស់នាងជា Holly Golightly ក្នុង Breakfast at Tiffany’s បាន​ធ្វើ​ឲ្យ​នាង ​ក្លាយជាតួឯកស្រី​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​វិស័យ​ភាពយន្ត និង​ម៉ូដក្នុង​សម័យ​នោះ​តែ​ម្ដង។

២ David Bowie

សិល្បករមួយទៀត ដែលមនុស្សគ្រប់គ្នាចងចាំ គឺបុរសម្នាក់នេះ​តែងតែផ្តល់អ្វីថ្មីដល់ពិភពម៉ូដ​បាន​ទទួល។ មិនថាជា​ម៉ូត​សក់​ដ៏​ពេញនិយម​ដូចជា Mullet Hair ដែលបានក្លាយជាម៉ូតសក់​ដែល​បុរស​សម័យ​នោះ ត្រូវកាត់តាមផ្ទះពេញទីក្រុង ។ លោក​ត្រូវបានគេស្គាល់ថា ជាសិល្បករដំបូង ដែលប្រឆាំងនឹងម៉ូដ និងបទដ្ឋានយេនឌ័រ ហើយតែងតែបង្ហាញខ្លួនឯងយ៉ាងច្បាស់ ថាជានរណា។

៣ Jackie Kennedy

បើ​និយាយ​ពី​នារី​ដែល​ជា​តារា​បង្ហាញ​ម៉ូដ​សម័យ​នោះ​ តាមរយៈការបង្កើត​វប្បធម៌​ម៉ូដ និង​ឆ្លងកាត់​ស្ទីល​ប្លែកៗ​ផ្ទាល់ខ្លួន គឺ Jackie Kennedy។ ថ្វីត្បិត​តែ​នាងមិនមែន​ជា​តារាសម្ដែងក៏ដោយ តែ Jackie Kennedy គឺជាតារា​បង្ហាញម៉ូត​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ នៃ​សម័យកាល ​ជាមួយ​នឹងរូបបបដ៏ល្បីរបស់នាង។

៤ Josephine Baker

តារាចម្រៀង និងជាតារាសម្តែងចង្វាក់ jazz Harlem និងជា​ស្ត្រី​ស្បែកខ្មៅ​ដំបូងគេ ដែលបាន​សម្តែងក្នុងរឿង​គំនូរជីវចលដ៏សំខាន់មួយក្នុងឆ្នាំ ១៩២៧ រចនាប័ទ្មមានឥទ្ធិពល​ ដែលបានកំណត់​ម៉ូដ​ទាន់សម័យយ៉ាងឆាប់រហ័ស ទៅក្នុងសម័យរបស់នាង។ សំលៀកបំពាក់​ភ្លឺ ប៊ីគីនី​ប្រណីត ខ្សែក​គុជខ្យង និង​គ្រឿងអលង្ការដ៏អស្ចារ្យ រចនាប័ទ្មរបស់ Josephine Baker បានបង្កើត​នូវ​កេរដំណែល​មួយ​ ដែលមិនអាចបំភ្លេចបានបន្ទាប់ពីជាង ១០០ ឆ្នាំ។

៥ ម្ចាស់ក្សត្រី Diana

មិនមែនគ្រាន់តែជាសម្លៀកបំពាក់ក្រៅកាយ របស់ម្ចាស់ក្សត្រី Diana ប៉ុណ្ណោះទេ ។ ប៉ុន្តែការស្លៀកពាក់ធម្មតានៅថ្ងៃធម្មតា ក៏បានក្លាយជារបស់ដែល​ពេញនិយមនៃសម័យកាលនោះ រហូតឆ្លងសម័យ ក្លាយជារបស់ពេញនិយមរហូតមកដល់សព្វថ្ងៃនេះ។ សូម្បី​តែ​ម្ចាស់​ក្សត្រី Diana បាន​សោយ​ទិវង្គត​​ក្ដី ប៉ុន្តែម៉ូដ និង​វត្ថុ​បុរាណដែល​ទ្រង់​បានបន្សល់ទុក ជាអ្វីដែលគេចងចាំ និងនិយមធ្វើតាមមកដល់ពេលនេះ។

៦ Marilyn Monroe

ម៉ូដ​របស់​តារា​ហូលីវូដ​ ដែល​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ និមិត្តសញ្ញា​នៃសិច​ ពី​រឿង The Seven Year Itch ជាមួយ​នឹង​រូបភាព​សិចស៊ី​ រួមទាំងម៉ូដឈុតហែលទឹក និងភាពអស្ចារ្យរបស់ Marilyn ដែលមានឥទ្ធិពលលើពិភពម៉ូដ នាងបានក្លាយជានិមិត្តរូបមួយនៃម៉ូដ តាំងពីទសវត្សរ៍ទី ៥០ រហូតម​កដល់សព្វថ្ងៃនេះ។

៧ Elvis

The King of Rock ‘n’ Roll Elvis មិនត្រឹមតែជាស្តេច Rock ‘n’ Roll ប៉ុណ្ណោះទេ ថែមទាំងមាន​តែមួយគត់។គាត់គឺជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់​ ដែលបានផ្លាស់ប្តូរម៉ូដបុរស​នៃទសវត្សរ៍ឆ្នាំ ១៩៥០ ជារៀងរហូត ជាមួយនឹងពណ៌ដែលទាក់ទាញភ្នែករបស់គាត់ និងពន្លឺភ្លឺចែងចាំងទាំងនៅលើឆាក និងក្នុងជីវិតពិត។ ម៉ូដសក់ដ៏ពេញនិយមដូចជា pompadour ដែលបានក្លាយជាម៉ូតសក់មួយទៀត ដែលបុរសសម័យនោះ​ត្រូវដើរចូលទៅក្នុងហាង ហើយរង់ចាំជាជួរវែងៗ ដើម្បីទទួលបានវា។ គាត់ក្លាយជាបុរសដែលមានឥទ្ធិពលបំផុត នៅក្នុងពិភពម៉ូដ និងតន្ត្រីនៃទសវត្សរ៍ទី ៥០ និង​រហូតមកដល់សព្វថ្ងៃនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងរ៉ាវចាក់ស្រេះ របស់ Hermès Birkin មុនក្លាយជាកាបូបប្រេន លំដាប់ពិភពលោក

ចុចអាន៖តារាសម្ដែងថៃ ៨ រូប កើតចេញពីគ្រួសារមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម