Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​មន្ទីរ​រៀបចំ​ដែនដី បិទ​ផ្សាយ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រឡាញ់

បានផុស

នៅ

​សៀម​រា​ប ៖ ដី​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៤១៣​ក្បាលដី ស្ថិតក្នុង​ភូមិ​ចំបក់​ហែ និង​ភូមិ​ភ្នំ​ទ្រង់​បាត ឃុំ​កំពង់​ថ្កូវ ត្រូវបាន​រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តសៀមរាប ប្រកាស​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​ពិនិត្យ​ព័ត៌មាន​លម្អិត​ដី​របស់ខ្លួន និង​ធ្វើ​ការតវ៉ា​ប្រសិនបើ​មាន​កំហុសឆ្គង ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមីនា ដល់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២២ ក្នុង​បរិវេណ​សាលាស្រុក​ក្រឡាញ់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្តសៀមរាប បង្ហាញថា ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ការវិនិច្ឆ័យ​ក្បាលដី​នាពេលនេះ មាន​សារសំខាន់​ណាស់​ចំពោះ​ប្រជាពលរដ្ឋ ដែល​ត្រៀម​នឹង​ទទួលបាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ឬ​ហៅ​សាមញ្ញ​ថា ប្លង់រឹង​។ ក្នុង​រយៈពេល​១៥​ថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ​អាចមក​ពិនិត្យ ឬ​តវ៉ា​ក្នុង​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃបុណ្យ​ក៏បាន ដោយ​មន្ត្រី​របស់​យើង​ពុំមាន​ការឈប់​សម្រាក​ទេ​។ ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ពិនិត្យ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ដូចជា ឈ្មោះ​ម្ចាស់​ដី ទំហំ​ដី រូបរាង​ដី ប្រភេទ​ទ្រព្យ ដី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ដី​បុរាណ​ដ្ឋា​ន​។​ល​។ ប្រសិនបើ​បងប្អូន​មានការ​លំបាក​ក្នុងការ​ពិនិត្យ ឬ​ពុំ​ចេះអក្សរ សូម​បងប្អូន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ជួយ​ពន្យល់ និង​ណែនាំ​បន្ថែម​។

លោក​អនុប្រធាន​មន្ទីរ បញ្ជាក់ថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ មិនមាន​ការតវ៉ា​ចំពោះ​ព័ត៌មាន​ក្បាលដី​របស់ខ្លួន​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ​ទេ បានន័យថា​ព័ត៌មាន​ក្បាលដី​របស់​បងប្អូន​ត្រឹមត្រូវ​។ បន្ទាប់ពី​បិទ​បញ្ចប់​ការផ្សាយ​ជា​សាធារណៈ​នេះ គណៈកម្មការ​រដ្ឋបាល នឹង​លើក​សំណើរ​ជូនទៅ ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​សម្រេច​ចេញ​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​។​

តាងនាម លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ លោក​សុខ ណា​រ៉េត អភិបាលរង​ស្រុក​ក្រឡាញ់ លើកឡើងថា ភូមិ​ចំបក់​ហែរ និង​ភូមិ​ភ្នំ​ទ្រង់​បាត គឺជា​ភូមិ​ចុងក្រោយ ក្នុងចំណោម​ភូមិ​ទាំង​៨ នៃ​ឃុំ​កំពង់​ថ្កូវ ដែល​បានធ្វើ​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ កំពុងធ្វើការ​វាស់វែង​នៅ​ឃុំ​ក្រឡាញ់​បន្តទៀត​។

​លោក​អភិបាលស្រុក បន្ថែមថា ដំណើរការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺជា​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ផ្ដល់​សិទ្ធ​ពេញលេញ​ក្នុងការ​ចាត់ចែង និង​ជា​ម្ចាស់​ដី​ស្របច្បាប់​។ ក្នុងករណី មានការ​រំលោភបំពាន​លើដី​របស់​បងប្អូន វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺជា​ឯកសារ​ស្របច្បាប់​អាទិភាព សម្រាប់​បងប្អូន​យកមក​សំអាង​។

លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំងពីរ ជួយ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ទាំងអស់​បានដឹង និង​មក​ពិនិត្យ​ព័ត៌មាន​លម្អិត​ដី​របស់​ខ្លួន​ឱ្យបាន​ទាន់ពេលវេលា​ត្រឹម​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២២​ខាងមុខនេះ ដើម្បី​ធានា​ភាព​សុក្រឹត ត្រឹមត្រូវ និង​បង្ហាញ​ពី​កិច្ចសហការ​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

គួរ​ជម្រាប​ដែរ​ថា ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ការវិនិច្ឆ័យ​ក្បាលដី​នាពេលនោះ ក៏មាន​ការលើក​ជា​សំណួរ​ពី​ប្រជាពលរដ្ឋ និង​ការឆ្លើយបំភ្លឺ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ផងដែរ​។ ពិធី​នោះដែរ ក៏​មាន​ការចូលរួម​ពី តំណាង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត មន្ត្រី​សាលាស្រុក ប្រធានការិយាល័យ​ភូមិបាល​ស្រុក លោក​មេឃុំ តំណាង​ធនាគារ មីក្រូ​ហិរញ្ញ​វត្ថិ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អបអរសាទរ ! អ្នកនៅក្រុងកំពត ដែលទទួលបានរង្វាន់ធំទឹកប្រាក់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ  

ព័ត៌មានជាតិ៤៣ នាទីutes មុន

កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា លើពន្ធប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាងពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

លោកឧត្តមសេនីយ៍ទោ គង់ មនោ ប្រាប់នគរបាលអន្តរាគមន៍ យកចំណេះដឹងទៅអនុវត្តការងារនៅអង្គភាពឱ្យមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ម៉ាឡេស៊ីនិង​ថៃ​ត្រៀម​ខ្លួន​​​បង្ការ​​ភ្លៀង​ធ្លាក់​​បន្ថែម​ទៀត ក្រោយ​មនុស្ស​ជាង​៣០​នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនភៀសខ្លួនកើន​ជាង​៤៨០០០នាក់នៅស៊ីរី ក្រោយ​ជម្លោះប្រដាប់​អាវុធ​កើន​ឡើង​​

Sokha Hotels

ព័ត៌មានពេញនិយម