Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ចប្រជុំកំពូល អឺរ៉ុប បញ្ចប់ទៅដោយគ្មានដំណោះស្រាយចំពោះតម្លៃ ថាមពលឡើងខ្ពស់

បានផុស

នៅ

មេដឹកនាំសហភាពអឺរ៉ុបមិនអាចយល់ព្រមលើវិធីដោះស្រាយការកើនឡើងតម្លៃថាមពលនោះទេ បើទោះបីជាមានការចរចារវិលជុំនៅថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រក៏ដោយ ។

លោក Charles Michel
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា “យើងបានពិភាក្សាអំពីបញ្ហាទាក់ទងនឹងថាមពល ហើយមេដឹកនាំសហភាពអឺរ៉ុបបានធ្វើការពេញមួយថ្ងៃដើម្បីអាចបង្ហាញពីការរួបរួម និងការប្តេជ្ញាចិត្តរបស់យើង” ។

លោកបានហៅបញ្ហានេះថា “ពិបាកខ្លាំងណាស់” ចាប់តាំងពីផលប៉ះពាល់របស់វានៅគ្រប់ទីកន្លែងក្នុងទ្វីបអឺរ៉ុប ហើយបានសង្កត់ធ្ងន់ថា មេដឹកនាំមានឆន្ទៈក្នុងការសហការជាមួយគណៈកម្មការអឺរ៉ុប និងប្រតិបត្តិករសេដ្ឋកិច្ចដើម្បីកំណត់វិធានការដ៏មានប្រសិទ្ធភាពបំផុត ។

ចំណែកលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា អ្នកចូលរួមកិច្ចប្រជុំកំពូលនេះ បានសម្លឹងមើលជម្រើសជាច្រើនដើម្បីទប់ស្កាត់ផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់លើអ្នកប្រើប្រាស់ និងអាជីវកម្ម រួមទាំងការគាំទ្រប្រាក់ចំណូល ប័ណ្ណជំនួយរដ្ឋ ការកាត់បន្ថយពន្ធ និងតម្លៃជាដើម ។

លោកស្រីពន្យល់ថា តាមសំណើរបស់មេដឹកនាំសហភាពអឺរ៉ុប គណៈកម្មការអឺរ៉ុបនឹងស្នើជម្រើសក្នុងខែឧសភា ដើម្បីកាត់បន្ថយតម្លៃឧស្ម័នពីតម្លៃអគ្គិសនីទាំងមូល ។

លោកស្រី Ursula von der Leyen

លោកស្រី Von der Leyen បានសង្កត់ធ្ងន់ថា ទោះបីជាមានភាពខុសប្លែកគ្នានៅក្នុងការលាយបញ្ចូលគ្នាថាមពលនៃប្រទេសនីមួយៗនៃសហភាពអឺរ៉ុបក៏ដោយ យើងត្រូវធ្វើការរួមគ្នាដើម្បីទាញទម្ងន់របស់យើង ហើយនេះជាមូលហេតុដែលខ្ញុំតស៊ូមតិសម្រាប់វិធីសាស្រ្តដ៏រឹងមាំរបស់អឺរ៉ុប ។

សម្រាប់គោលបំណងនេះ ស្ថាប័នប្រតិបត្តិរបស់ប្លុកនេះ បានស្នើឲ្យមានសកម្មភាពរួមគ្នាលើលទ្ធកម្មឧស្ម័ន ដោយប្រើអំណាចចរចាសមូហភាព ក៏ដូចជាផែនការជំរុញកន្លែងស្តុកទុក និងការភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ។

ភាពខុសគ្នារវាងបណ្តាប្រទេស EU នេះត្រូវបានគេដឹងរួចទៅហើយនៅមុនពេលកិច្ចប្រជុំកំពូល ខណៈពេលដែលប្រទេសអេស្ប៉ាញ អ៊ីតាលី ក្រិក ព័រទុយហ្គាល់ បារាំង បែលហ្ស៊ិក និងប៉ូឡូញ ពេញចិត្តក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារថាមពល និងការកំណត់តម្លៃ ប៉ុន្តែអាល្លឺម៉ង់ ហូឡង់ និងតំបន់បាល់ទិកបានប្រឆាំងនឹងបញ្ហានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម