Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យសារព័ត៌មានបរទេសចូលទីតាំងធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៣២ នាក់

បានផុស

នៅ

អាជ្ញាធរចិនកាលពីថ្ងៃសុក្របានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសចូលទៅកាន់ទីតាំងដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ជាមួយមនុស្ស ១៣២ នាក់នៅលើយន្តហោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ស្វែងរក​នៅ​តែ​កំពុង​សហការ​គ្នា​នៅ​តំបន់​​ភ្នំ​នៃខេត្ត​ស្វយ័ត Guangxi Zhuang ខណៈរហូតមកដល់ពេលនេះគ្មានអ្នករស់រានមានជីវិតត្រូវបានរកឃើញនៅឡើយទេ ។

យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់ក្នុងអំឡុងពេលហោះហើរក្នុងស្រុកកាលពីថ្ងៃចន្ទ ហើយកម្ទេចកម្ទីរបស់យន្តហោះត្រូវបានកប់ក្នុងជម្រៅ ២០ ម៉ែត្រ ខណៈអ្នក​ខ្លះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ចម្ងាយ ​១០ ​គីឡូម៉ែត្រ ។

ទន្ទឹមនោះកង​ទ័ព ​និង​អ្នក​ពន្លត់​អគ្គិភ័យ​ត្រូវ​បាន​ហៅ​មក​ពី​ទូទាំង​ប្រទេស​ដើម្បី​ជួយ​ក្នុង​ប្រតិបត្តិការ​រុករកនេះ ហើយក៏បានរកឃើញ​បំណែក​យន្តហោះ និង​របស់​របរ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដំណើរ ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរក៏​កំពុង​ព្យាយាម​វិភាគ​ឧបករណ៍​ថត​សំឡេង​កាប៊ីន​យន្តហោះ​ដែល​ត្រូវ​បាន​រក​ឃើញ​ពីទីតាំងនោះផងដែរ ហើយពួកគេក៏កំពុងស្វែងរកឧបករណ៍កត់ត្រាទិន្នន័យហោះហើរមួយទៀត និងចេញផ្សាយរបាយការណ៍គ្រោះថ្នាក់បឋមនៅចុងខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កុងតឺន័រដឹកជញ្ជូនទំនិញពី ចិន មក វៀតណាម ជាច្រើនគ្រឿងកំពុងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម