ចរាចរណ៍
ស្លាប់ ២ នាក់ នៅនឹងកន្លែង ខណៈជិះបុកគោយន្តកែច្នៃពីក្រោយពេញទំហឹង
ម៉ូតូ ១ គ្រឿងជិះបុកគោយន្តកែច្នៃពីក្រោយយ៉ាងពេញទំហឹង ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យក្មេងចាស់ ២ នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩ និង ៣០ នាទីយប់ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៧៨ ត្រង់ចំណុចទល់មុខសាលារៀនបុរីកម្មករ៤ ស្ថិតនៅក្នុងភូមិ ៤ សង្កាត់កាចាញ ក្រុងបានលុង។

លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានឲ្យដឹងថា ភាគីបើកបរម៉ូតូ ម៉ាកស៊ុយគីស្ម័ក ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ17.1-5239 ឈ្មោះ ខាំប៉ៃ សាំង ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានការិយាល័យកសិកម្ម ស្រុកកូនមុំ មានទីលំនៅភូមិ ៧ មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់) នៅកន្លែងកើតហេតុ ដោយប៉ះនឹងក្បាលគូទគោយន្តបណ្តាលឲ្យបែកលលាដ៍ក្បាលចេញខួរមកខាងក្រៅ។ អ្នករួមដំណើរ ឈ្មោះ ហ៊ាង មុន្នី រ័ត្ន ភេទស្រី អាយុ ០៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ស្លាប់)នៅកន្លែងកើតហេតុ ដោយប៉ះក្បាលនឹងដែកគូថគោយន្ត បណ្តាលឲ្យបែកហូរឈាមដាបពេញផ្លូវ។ រីឯគោយន្តកែច្នៃមិនមានស្លាកលេខ អ្នកបើកបរឈ្មោះ ជន ប៊ុនធា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកាត់អុសលក់ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ខណៈគោយន្តដឹកអុសមកពីស្រុកកូនមុំបានខូចនៅចិញ្ចើម។


បច្ចុប្បន្នកម្លាំងចរាចរណ៍ខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ បានធ្វើការវាស់វែង នឹងយកវត្ថុតាងទាំង ២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពទាំង ២ នាក់ ជំនាញចរាចរណ៍ខេត្ត បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
គួររំលឹកផងដែរថា មធ្យោបាយបើកបរនៅលើដងផ្លូវជាតិដូចជា គោយន្តកែច្នៃ និងគោយន្តកន្ទ្រៃខ្វះលក្ខណៈគ្រប់គ្រាន់ ភ្លើងស្តុបនៅពីក្រោយ ធ្វើឲ្យអ្នកបើកបរនៅពីខាងក្រោយមិនបានដឹង ហើយមួយវិញទៀត ពេលគោយន្តខូចនៅតាមដងផ្លូវជាតិ ត្រូវដាក់ជាសញ្ញាសម្គាល់ឬបើកភ្លើងបំភ្លឺឲ្យអ្នកធ្វើដំណើរបានឃើញ។ ប៉ុន្តែអ្នកបើកបរទាំងនោះមិនទាន់យល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកឡើយ៕
អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ