ព័ត៌មានជាតិ
កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីគម្រោង៦៧ ដែលមានទឹកប្រាក់ជាង២០លានដុល្លារពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
នេះ គឺជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិកម្ពុជា នៅក្នុងសារលិខិតអបអរសារទរ “ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២” ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសនាព្រឹកនេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា ៖«យើងចាំបាច់ត្រូវទទួលស្គាល់នូវការកើនឡើងនូវភាពសំខាន់នៃតំបន់មេគង្គ-ឡានឆាង ដែលជា”ប៉ូលកំណើន” នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏មានថាមភាព ដោយផ្អែកលើភាពសំខាន់នៃភូមិសាស្រ្តយុទ្ធសាស្ត្រ ទំហំសេដ្ឋកិច្ច និងសក្តានុពលទីផ្សារដ៏មហិមា»។ លោកថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កម្ពុជានៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកប ដោយសន្តិភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា ទើបតែបានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២២) ហើយកំពុងរៀបចំកិច្ចសហប្រតិបត្តិការនាដំណាក់ កាលបន្ទាប់ ដោយផ្តោតលើរបៀបវារៈអភិវឌ្ឍន៍ដែលយកសំខាន់លើប្រជាជន។ ក្នុងគោលបំណងធានានូវប្រភពកំណើនថ្មី ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការវិវត្តយ៉ាងឆាប់រហ័ស កម្ពុជាផ្តោតការយកចិត្តទុកដាក់លើសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ សំដៅលើកកម្ពស់ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់។ កម្ពុជា បានកត់សម្គាល់ថា តម្រូវការអភិវឌ្ឍ នឹងបណ្តាលឱ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ។ ដូច្នេះហើយ កម្ពុជា នឹងប្រឹងប្រែងរួមសហការគ្នាលើការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាពអាកាសធាតុដ៏ធ្ងន់ធ្ងរផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានសេចក្តីរីករាយផងដែរ ដោយបានឃើញការបំពេញបន្ថែមនៃកិច្ចសហប្រតិ បត្តិការមេគង្គ-ឡានឆាង ជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ជាពិសសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង២០ លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជាដើម។
ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជាគឺបានរួមចំណែកដល់ភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ៩២ ភាគរយ និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងកាន់តែរួមចំណែកដល់សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំ សំដៅធានាឱ្យអាស៊ានបន្តទទួលបានភាពរស់រវើក ក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយដែលមានអនាគតរួមគ្នា៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ