Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចូលរួម​ផ្សព្វ ផ្សាយ​ច្បាប់​ស្តីពី “​ការ​ប្រឆាំង​ហិរញ្ញប្បទាន ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​” និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ

បានផុស

នៅ

ឧ​ត្ត​ម​សេនីយ៍​ទោ ផាន សុ​ភ័​ក្រ ប្រធាន​លេខាធិការដ្ឋាន នៃ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ និង​ជា​អនុប្រធាន​ក្រុម​ប្រតិបត្តិការ​ផ្ទាល់ នៃ​ក្រុមការងារ ប​សប​.​ហ​ភ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែមីនា ឆ្នាំ​២០២២ បាន​ចូលរួម​ធ្វើ​បទឧទ្ទេស​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី “​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ (PF) ” ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ជូន​ដល់​មន្ត្រី​ក្រុមការងារ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​អង្គភាព​ពាក់ព័ន្ធ នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (​កម្មវិធី Zoom) ដែលមាន​សមាសភាព​ចូលរួម​សរុប​៣៧៧​នាក់​។

សិក្ខាសាលា​នេះ បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមការងារ​ទី​២ នៃ​ក្រុម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ត្រួតពិនិត្យ​រួម នៃ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក អំពី​សហប្រតិបត្តិការ​អន្តរជាតិ (​អ​.​អ​.​ផ​.) ក្នុង​គោលបំណង​បង្កើន​នូវ​ការយល់ដឹង​ពី​ទិដ្ឋភាព​ច្បាប់ PF កាតព្វកិច្ច នៃ​ការអនុវត្ត ការអនុវត្ត​ដីកា​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSCR) ព្រម ទាំង​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ និង​ទណ្ឌកម្ម​រដ្ឋបាល​ចំពោះ​ការ​គេចវេស​មិន​អនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត និង UNSCR៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៦ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៧ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម