Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ធម្មជាតិអាចអត់មនុស្សបាន តែមនុស្សមិនអាចអត់ធម្មជាតិទេ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្ត្រា បានលើកឡើងបែបនេះក្នុងឱកាសចូលរួមកម្មវិធីរត់ ប្រណាំងក្រោមប្រធានបទ “រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព” នៅក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី ដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ថាជាក្រុងដីស្អាតរបស់អាស៊ាន ដែលរៀបចំឡើងរវាង ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងក្រុមហ៊ុនឯកជនដៃគូនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌនៃការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយមានអ្នកចូលរួមប្រមាណជិត ២០០នាក់ អញ្ជើញមកពីរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា បានចាត់ទុកថា កម្មវិធីនេះគឺជាឱកាសមួយសម្រាប់អ្នកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងអ្នកស្រឡាញ់សុខភាព មានឱកាសជួបជុំគ្នាដើម្បីធ្វើសកម្មភាពរួមគ្នាដើម្បីបុព្វហេតុបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានមានប្រសាសន៍ថា កម្មវិធីរត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាពនេះ គឺជាការបង្ហាញឱ្យឃើញពីចំណងទាក់ទងគ្នារវាងមនុស្ស និងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាន និងអនាម័យល្អ ដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូរបែប។

លោកបានលើកឡើងថា ធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។ លោករដ្ឋលេខាធិការគូសបញ្ជាក់ថា៖ “ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញ នោះជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរព ស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិ គឺជាការគោរពស្រឡាញ់ជីវិតមនុស្ស។ យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរព និងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ”។

លោក នេត្រ ភក្ត្រា បានថ្លែងថា ចេញពីទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋនឹងយល់កាន់តែច្បាស់លាស់ថា បរិស្ថាន និងធនធានធម្មជាតិពិតជាមានសារៈសំខាន់ ហើយសុខភាពយើង ក៏កាន់តែសំខាន់ ហើយក៏ពឹងអាស្រ័យលើបរិស្ថាន ធម្មជាតិផងដែរ។

គួរបញ្ជាក់ថា ក្នុងការរត់ប្រណាំងនេះ ជ័យលាភីលេខ ១ ដល់លេខ ៣ បាន ទទួលពាន និងសម្ភារៈមួយចំនួន។ ដោយឡែក ទិវាមួយម៉ោងសម្រាប់ភពដែដី ត្រូវប្រារព្ធនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅសួនច្បារក្រុងសែនមនោរម្យ និងមានអ្នកចម្រៀងល្បីគឺ អ្នកនាង មាស សុខសោភា និងតារាចម្រៀងផ្សេងទៀត និងមានការសម្តែងសិល្បៈពីជនជាតិដើមទៀតផង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម