សន្តិសុខសង្គម
សមត្ថកិច្ច ចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ បានភ្លាមៗ ក្រោយបាញ់សម្លាប់ប្រពន្ធចុង
ព្រៃវែង៖ សមត្ថកិច្ចបានចាប់ខ្លួនមេប៉ុស្តិ៍ឃុំព្នៅទី១ ដែលដកកាំភ្លើងខ្លីបាញ់ប្រពន្ធចុងចំនួន ៤ គ្រាប់ បណ្តាលឱ្យស្លាប់ក្រោយមានទំនាស់ពាក្យសម្តីពេលចេញពីកន្លែងផឹកស៊ី។

មន្រ្តីមូលដ្ឋានបានឱ្យដឹងថា ប្តី និងប្រពន្ធចុងបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច បែរជាធ្វើឱ្យប្តីមានតួនាទីជានាយប៉ុស្តិ៍រដ្ឋបាល ផ្ទុះកំហឹងក៏ដកកាំភ្លើងខ្លីម៉ាក K៥៤ បាញ់ប្រពន្ធចុង៤ គ្រាប់។ តែផ្ទុះ២គ្រាប់ ត្រូវចំក្បាល ១ គ្រាប់ និង ក ១គ្រាប់ បណ្តាលឱ្យស្ត្រីរូបនោះដួលស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅមុខវត្តផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីពេលថ្មីៗនេះ។
ជនសង្ស័យឈ្មោះ ម៉ៅ សុវណ្ណហុង អាយុ ៥៣ ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលឃុំព្នៅទី១ នៅភូមិផាត់សណ្តោង ខេត្តព្រៃវែង ។ ចំណែកស្រ្តីដែលស្លាប់ឈ្មោះ សុខ មួយ អាយុ ៥១ ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

ក្រោយកើតហេតុ បុរសដែលបាញ់ប្រពន្ធក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ សៅគ្រី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង