សន្តិសុខសង្គម
បាក់របងថ្មរបស់ក្រុមហ៊ុនបេតុងលាយស្រេចជិត១០០ម៉ែត្រសង្កត់ផ្ទះពលរដ្ឋ២ខ្នង
ផ្ទះប្រជាពលដ្ឋចំនួន២ខ្នងបានរងការខូចខាតធ្ងន់ ដោយសារផ្ទាំងថ្មរបងក្រុមហ៊ុនក្រឡុងស៊ីម៉ង់តិ៍ មួយដែលមានកម្ពស់ប្រមាណជាង៥ម៉ែត្រ បានបាក់ស្រុតសង្កត់ពីលើតែសំណាងល្អពុំបណ្តាលអោយមនុស្ស រងរបួសគ្រោះថ្នាក់ឡើយ ។

ហេតុកាណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ នៅចំណុចក្រុមហ៊ុនក្រឡុងស៊ីម៉ង់តិ៍ មួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមការអោយដឹង ផ្ទាំងថ្មរបងដែលបាក់ស្រុតនោះ មានបណ្តោយប្រវែងជិត១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង៥ម៉ែត្រ ដែលក្រុមហ៊ុនធ្វើព័ទ្ធទីតាំងរោងចក្រ។ការបាក់ស្រុតដួលរលំរបងទាំងជំហរនេះត្រូវបានគេដឹងថា បណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់និងកិនបង្ហាប់ព្រមទាំងមានភ្លៀងធ្លាក់ជាហេតុធ្វើអោយស្រុតដីបាក់របង់តែម្តង ។

តាមព័ត៌មានអោយដឹងទៀតថា រោងចក្រក្រឡុកស៊ីម៉ង់តិ៍នេះទើបតែដំណើរការបានថ្មី ។ នៅមុនពេលកើតហេតុខណះពេលដែលគ្រឿងចក្រកំពុងកិនបង្ហាប់និងធ្វើដំណើរចុះឡើងនៅក្នុងក្រុមហ៊ុន ស្រាប់តែរបងថ្ម នោះបានបាក់ទាំងផ្ទាំងសង្កត់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងដែលនៅជាប់របងនោះបណ្តាលអោយផ្ទះឈើមួយខ្នង បានរងការខូចខាតធ្ងន់ធ្ងរបាក់ខ្ទេចដំបូលនិងជញ្ជ្រាំង។ ចំណែកផ្ទះថ្មមួយខ្នងទៀតរងការខូចខាតដំបូលផងដែរ៕
អត្ថបទ៖ រស្មី






-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត