Connect with us

ព័ត៌មានអន្ដរជាតិ

មិនយូរមិនឆាប់ ទីក្រុងមួយទៀតរបស់ អ៊ុយក្រែន នឹងធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី

បានផុស

នៅ

អ្នកជំនាញអាមេរិកបាននិយាយថា កងកម្លាំងរុស្ស៊ីអាចនឹងត្រូវបានកំណត់ក្នុងពេលឆាប់ៗនេះដើម្បីគ្រប់គ្រងទីក្រុងកំពង់ផែ Mariupol ភាគខាងកើតអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាកើតឡើង ចំពេលដែលវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធ ខណៈកងកម្លាំងរុស្ស៊ីកំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅភាគខាងកើតអ៊ុយក្រែន ។

ទន្ទឹមនោះ ក្រុមអ្នកជំនាញនៃស្ថាប័នមួយរបស់សហរដ្ឋអាមេរិកនិយាយថា ការគាំទ្ររបស់ក្រុមប្រដាប់អាវុធគាំទ្ររុស្ស៊ីនៅក្នុងតំបន់នេះទំនងជាធ្វើឲ្យទីក្រុង Mariupol នឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួកគេនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

ទីក្រុងនេះបានក្លាយជាគោលដៅនៃការបាញ់ផ្លោងដ៏ខ្លាំងក្លាបំផុតនៃសង្រ្គាមរហូតមកដល់ពេលនេះ ហើយអ្នកស្រុកប្រឈមមុខនឹងស្ថានភាពដ៏ឃោរឃៅកាន់តែខ្លាំងឡើង ។

ប៉ុន្តែ​កងកម្លាំង​រុស្ស៊ី​តាម​សេចក្តីរាយការណ៍ក៏កំពុង​ប្រឈមមុខ​នឹង​ការលំបាក​នៅលើ​មូលដ្ឋានមួយចំនួន​នៅ​ទូទាំង​ប្រទេសផងដែរ ជាពិសេស​នៅក្នុង និង​ជុំវិញ​រដ្ឋធានីកៀវតែម្ដង ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ១,១០៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និង ១,៧៥៤ នាក់បានរងរបួស ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ខណៈប្រជាជនអ៊ុយក្រែនជាង ៣.៨ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១០ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម