Connect with us

KPT+

អ្នកចូលចិត្តពិសាតែខ្មៅ កុំបោះចោលកាក អាចមានប្រយោជន៍ច្រើន​ ដែលយើងអត់ដឹង

បានផុស

នៅ

តែខ្មៅគឺជាតែមួយផ្សេងទៀត ដែលប្រជាជនជប៉ុននិយមទទួលទានក្នុងជីវិតប្រចាំថ្ងៃ ។ ទន្ទឹមនោះ​ តែខ្មៅក៏​សម្បូរទៅដោយសារធាតុសំខាន់ៗ ដែល​មាន​តម្លៃ​សម្រាប់​ភាព​ស្រស់ស្អាតចេញពីខាងក្នុង ដូចជា ជួយ​សម្រក​ទម្ងន់ ការពារ​ការ​ទល់លាមក ហើយ​ប្រើ​ដើម្បី​ការពារ​ក្លិន​មាត់ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ catechins ដែល​មាន​លក្ខណៈ​សម្បត្តិ​សម្លាប់​មេរោគ​តាម​មាត់​ផង​ដែរ។ លើសពីនេះ កាកសំណល់តែ ​មិនគួរបោះចោលឡើយ ព្រោះ​វា​មានអត្ថប្រយោជន៍ជាច្រើន ដែលយើងមិនដឹងសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រើជាទឹក​ខ្ពុរមាត់​សម្រាប់​ឈឺ​បំពង់ក Catechin និង Theaflavin ដែលមាន​នៅក្នុងស្លឹក​តែ​ មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី ដែល​ជួយ​ការពារ​ជា​លិការ mucous នៅ​ក្នុង​បំពង់ក និង​បំបាត់​ការ​ឈឺ​បំពង់ក។

វិធីធ្វើ៖ ដាំទឹកឲ្យពុះ ទុកវាចោល​សិន បន្ទាប់មក​ច្របាច់កាក​សំណល់​តែ ហើយទុកវាឲ្យ​​ត្រជាក់ បន្ទាប់មក​ខ្ពុរ​មាត់​ធ្វើ​ម្តង​ ៣-៥​ដង​ក្នុង​មួយថ្ងៃ រយៈពេល​២-៣​ថ្ងៃ អាការឈឺ​បំពង់ក ​នឹង​បាត់​ឯងមិនខាន។

២ ប្រើបំបាត់ក្លិនដែលមិនចង់បាន កាកសំណល់​តែ​ មាន​សមត្ថភាព​ស្រូប​យក​ក្លិន​ដូចជា​នៅក្នុងទូទឹកកក បង្គន់ និង​កន្លែង​ទុក​ស្បែកជើង​ជា​ដើម។

វិធីធ្វើ៖ យក​តែខ្មៅ​ឬ​កាក់​តែ​ផ្សេងៗ​តាម​ចិត្ត​ ហាល​ឲ្យ​ស្ងួត​ក្រោម​ពន្លឺថ្ងៃ។ បន្ទាប់មក​ដាក់​ក្នុង​ថង់​ដែល​ខ្យល់​អាច​ចេញ​ចូល​​បាន ​ហើយ​ដាក់​វា​នៅ​កន្លែង​ដែល​មាន​ក្លិន​មិន​ល្អ។ ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​អាច​មាន​រយៈ​ពេល​រហូត​ដល់ ២ សប្ដាហ៍ បន្ទាប់មក​កាកសំណល់​តែ​ចាស់​ត្រូវ​បោះ​ចោល ហើយ​ជំនួស​ដោយ​កាកសំណល់​តែ​ដែល​បាន​រៀបចំ​ថ្មីៗ​វិញ។

៣ ប្រើជាជីសម្រាប់រុក្ខជាតិផ្សេងៗ កាកសំណល់​តែ ​អាចបំបែកបានយ៉ាងងាយព្រោះវាឆ្លងកាត់ការ fermentation ។ ដូច្នេះ​អាចប្រើ​ដើម្បី​កែលម្អ​ដី លើស​ពីនេះ ក្លិន​ឈ្ងុយ​របស់​តែ​នឹង​ជួយ​បណ្ដេញ​សត្វល្អិត​ផង​ដែរ​។

វិធីធ្វើ៖ យកស្លឹកតែស្ងួតហាន់ជាបន្ទះៗ ឬកិន។ ប្រោះលើដីដែលប្រើសម្រាប់ដាំបន្លែ ហើយគ្រប​ដោយ​ស្រទាប់​ដី​មួយ​ទៀត កាកសំណល់តែក្លាយទៅជាជី និងជួយ​បណ្តេញ​សត្វ​ល្អិត​សម្រាប់​បន្លែ

បន្ទាប់ពី​អានរួច មិត្តអ្នកនិយមផឹកតែ មិន​ថា​តែបៃតង ឬតែ​ខ្មៅ លើកក្រោយ​ទុកសម្រាប់​ប្រើ​ជា​ប្រយោជន៍​បែបនេះ ​ហើយ​មិន​ខាត​លុយ​ទិញ​ទៀត​ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តែ​ខ្មៅ​មិន​ត្រឹម​ជា​ភេសជ្ជៈ​សុខភាព ​តែ​ក៏​ជា​រូបមន្ត​ធ្វើ​ឲ្យ​សក់​ស្អាត​មិន​ធម្មតា

ចុចអាន៖តែផ្កាកុលាប ជួយស្បែក និងសុខភាពផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៣ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍១៥ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម