ព័ត៌មានជាតិ
កម្ពុជានឹងមានមជ្ឈមណ្ឌលសម្រាប់ប្រយុទ្ធប្រឆាំងបទល្មើសលើកុមារជាលើកដំបូង
កម្ពុជានឹងមានមជ្ឈមណ្ឌលថ្មីសម្រាប់ប្រយុទ្ធប្រឆាំងបទល្មើសលើកុមារ និងផ្តល់ការថែទាំដល់ជនរងគ្រោះជាលើកដំបូងដើម្បីជួយដល់កុមាររងគ្រោះ ក៏ដូចជាចាប់ជនសង្ស័យឱ្យបានទាន់ពេលវេលា ។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក James Neeson នាយកប្រតិបត្តិ នៃអង្គភាពការពារកុមារ CPUបានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលថ្មីរបស់អង្គការមូលនិធិកុមារកម្ពុជានឹងចំណាយទឹកប្រាក់២០លានដុល្លារអូស្ត្រាលី មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ហើយមជ្ឈមណ្ឌលនេះសម្រាប់បម្រើការរួមមាន បន្ទប់សម្រាប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា,បន្ទប់ស្នាក់នៅសម្រាប់ថែទាំជនរងគ្រោះ, បន្ទប់សម្រាប់ប្រឹក្សាផ្នែកច្បាប់,បន្ទប់ធ្វើកោសល្យវិច័យ ពេទ្យចិត្តសាស្ត្រ, បន្ទប់ព័ត៌មានវិទ្យា សម្រាប់ទទួលព័ត៌មាន
និងទំនាក់ទំនងជាមួយស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមានអ្នកជំនាញធ្វើកោសល្យវិច័យគ្រឿងអេឡិចត្រូនិច ដែលអាចទាញយកឯកសារ ឬរូបភាពចេញពីកុំព្យូទ័រ ទូរស័ព្ទដៃរបស់ជនរងគ្រោះឬជនសង្ស័យបាន និងមានបន្ទប់ស្នាក់នៅសម្រាប់កម្លាំងនគរបាល ប្រចាំការបំពេញភារកិច្ច និងចុះប្រតិបត្តិការ២៤/២៤ម៉ោង។
លោក James Neeson បានបន្តថា គម្រោងសាងសង់នេះតាមផែនការត្រូវសាងសង់រួចនៅដើមឆ្នាំ២០២៤ តែអាចដំណើរការជាបណ្តើរៗនៅចុងឆ្នាំ២០២៣ ។ លោក James Neeson បានបន្តទៀតថា មជ្ឈមណ្ឌលនេះកើតឡើងដំបូងគេនៅកម្ពុជា ដែលបង្ហាញអន្តរជាតិឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ប្រជាពលរដ្ឋ ពិសេសជួយដល់កុមាររងគ្រោះ ដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល១០ឆ្នាំទៅមុខទៀត ។
លោកស្រីនាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលថ្មីនេះ ដែលមានបន្ទប់បម្រើតាមជំនាញផ្សេងៗដើម្បីជួយដល់កុមាររងគ្រោះទាន់ពេលវេលានិងចាប់ជនសង្ស័យដោយមានជំនាញធ្វើកោសល្យវិច័យរកភស្តុតាងដាក់បន្ទុកលើជនសង្ស័យ។
លោកស្រីនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងសហការល្អរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CPU )។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ ( CPU ) និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការស៊ើបអង្កេតបង្ក្រាបបទល្មើសប្រឆាំងនឹងកុមារ និងការបណ្តុះបណ្តាលជំនាញដល់មន្ត្រីនគរបាលជាតិកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង